ថ្ងៃនេះរកឃើញអ្នកភ្នំពេញ ១៤ នាក់ទៀតហើយឆ្លងកូវីដ ១៩

  • 2021-03-07 03:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែ មីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ករណីវិជ្ជមានកូវិដ១៩ ថ្មី មានចំនួន ៣៤នាក់ ដែលនៅក្នុងនោះ មានអ្នកឆ្លងនៅក្នុងសហគមន៍ ២០កុម្ភៈ ៣១នាក់ និងករណីនាំចូលពីក្រៅ ៣នាក់ និងមានករណីជាសៈស្បើយចំនួន ១៩ នាក់ ។

ដោយឡែក សម្រាប់អ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈថ្ងៃនេះ គឺមានជនជាតិខ្មែរចំនួន ១៤ នាក់ ក្នុងចំណោម ៣១ នាក់ ដែលឆ្លងនៅក្នុងសហគមន៍ ក្នុងនោះមាន ១៤ នាក់រស់នៅភ្នំពេញ។ អ្នកទាំង ១៤ នាក់ដែលមានអាស័យដ្ឋាននៅភ្នំពេញមានដូចខាងក្រោមនេះ៖

• បុរសជនជាតិចិន អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• បុរសជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• ស្ត្រីជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ភ្នំពេញ។

• បុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ភ្នំពេញ។

• ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ភ្នំពេញ។

• ស្ត្រីជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ភ្នំពេញ។

• ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• បុរសជនជាតិចិន អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• បុរសជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• ស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• ស្ត្រីជនជាតិចិន អាយុ ៥០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• ស្ត្រីជនជាតិចិន អាយុ ៥៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• ស្ត្រីជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលស្វាយព្រៃ២ បឹងកេងកង រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ជាព្រឹត្តិការណ៍លើកទី៣ នៃការឆ្លងសហគមន៍ក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ថ្ងៃនេះចំនួនអ្នកដែលឆ្លងបានកើនឡើងរហូតដល់ទៅ ៤៧៧ នាក់ហើយ ៕

សូមមើលសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោមនេះ ៖

អត្ថបទ ៖ Art