ចាន់ កែវនិមល ចេញមុខបញ្ជាក់ស្ថានភាពរបស់ខ្លួនក្រោយដាក់ព្យាបាលដាច់ដោយឡែក
- 2021-03-09 07:39:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ កែវនិមល ចេញមុខបញ្ជាក់ស្ថានភាពរបស់ខ្លួនក្រោយដាក់ព្យាបាលដាច់ដោយឡែក
ចន្លោះមិនឃើញ
បន្ទាប់ពីរកឃើញវិជ្ជាមានជម្ងឺកូវីដ-19 លើក្រុមគ្រួសារពិធីការនីអ្នកនាង ចាន់ កែវនិមល ស្វាមី និងកូនស្រីនោះ ពេលនេះពួកគេបានចូលខ្លួនដាក់ឱ្យសម្រាកព្យបាលដាច់ដោយឡែកហើយដើម្បីទទួលបាន ការតាមដានស្ថានភាពជម្ងឺ។
អំឡុកពេលដាក់សម្រាកឱ្យព្យាបាលដាច់ដោយឡែកពិធីការនីប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស រូបនេះ បានចេញខ្លីមួយដែលបញ្ជាក់អំពីស្ថានភាពជម្ងឺរបស់ថាពេលនេះនាងមិនមានបញ្ហាអ្វីនោះទេ គ្រាប់យ៉ាងស្ថិតក្នុងព្យាបាលរបស់ក្រុមគ្រូពេទ្យជំនាញ។
និមល”ស្ថានភាពគ្រួសាររបស់ខ្ញុំពេលនេះមិន មានជាបញ្ហាចោទធំទេ គ្រប់យ៉ាងគឺត្រូវបានមើលថែពីក្រុម គ្រូពេទ្យជំនាញ។ យ៉ាងណាក៏ស្នើរសុំបងប្អូន មានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមអធ្យាស្រ័យដល់មិត្ត ភក្តិក្រុមការងារទាំងអស់ផងដែរ"។
ក្នុងសង្កេតឃើញដែលថាមានមហាជនជាច្រើន ជាពិសេសមិត្តរួមអាជីពសិល្បៈល្បីឈ្មោះច្រើនដួងក៏ បានចូលរួមជូនពរដល់គ្រួសារ និមល ឱ្យឆាប់ចាសះស្បើយ និងចូលរួមលើកទឹកចិត្ត និមល ឱ្យរឹងមាំ និងអំពាវនាងសូមមហាជនកុំមានការរើសអើងគ្នា៕