កាន់តែបើកចំហ! ធ្លាយរូបកៀកកើយ ភិន សុដាលីស ជាមួយបុរសម្នាក់ សង័្សយជាម្ចាស់ស្អំបេះដូងថ្មី

  • 2021-03-11 07:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះតារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង ភិន សុដាលីស ដែលជាកូនស្រីបង្កើតរបស់ ម្ចាស់ផលិតកម្មមហាហង្ស ហាក់បើកចំហយ៉ាងខ្លាំងជាមួយបុរសម្នាក់ដែលត្រូវបានសង័្សយថាជាអ្នកស្អំ បេះដូងថ្មីរបស់នាង ក្រោយលែងលះជាមួយអតីតស្វាមីពិធីករលោក ប៉ែន ចំរ៉ុង។

កន្លងមកតារាស្រីសាច់សខ្ចីរូបនេះបានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយបុរសម្នាក់យ៉ាងផ្អែមល្ហែមស្អិតបេះមិនចេញនៅក្នុងអាងហែលទឹក ហើយទឹកមុខអ្នកទាំងពីរហាក់មានអារម្មណ៍ល្អជាមួយគ្នាខ្លាំង។ មិនត្រឹម តែខាងស្រីទេដែលបើកចំហដាក់មហាជនបែបនេះ សូម្បីតែខាងប្រុសក៏បង្ហោះរូបស្និទ្ធស្នាលជាហូរហែ ផងដែរ។ លើសពីនេះអ្នកទាំងពីរក៏ធ្លាប់លេចមុខចូលរួមក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាទៀត ផង។

សកម្មភាពល្អូកល្អិនរបស់ សុដាលីស ទាំងនេះហើយទើបធ្វើឱ្យមហាជនកាន់តែសង្ស័យថាកម្លោះសង្ហា រូបនេះអាចជាម្ចាស់ស្អំបេះដូងថ្មីរបស់នាង ដោយហេតុថាក្រៅពីបញ្ចេញរូបកៀកកើយជាមួយគ្នាអ្នកទាំងពីរក៏ធ្លាប់វាចាតបតគ្នាយ៉ាង ផ្អែមល្ហែមទៀតផងលើបណ្ដាញសង្គម IG ។ ប៉ុន្តែជុំវិញទំនាក់ទំនងរវាង អ្នកទាំងពីរយ៉ាងណានោះគេមិនទាន់ទទួលបានចម្លើយច្បាស់នៅឡើយទេ ខណៈសាមីខ្លួនមិនទាន់ចេញ មុខបញ្ជាក់៕

មើលរូបខាងក្រោម៖

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី