ត្រកូល Lexus RX 300 ដឹងថា ម៉ូដែលណា ស៊ីសាំងច្រើនជាងគេ
- 2021-03-11 08:14:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រកូល Lexus RX 300 ដឹងថា ម៉ូដែលណា ស៊ីសាំងច្រើនជាងគេ
ចន្លោះមិនឃើញ
Lexus គឺជាម៉ាករថយន្តដ៏ពេញនិយមមួយនៅក្នុងពិភពលោក ដោយសារតែការរចនាប្រកបដោយភាពទាក់ទាញ គ្រឿងក្នុងប្រកបដោយប្រណីតភាព និងមានភាពធន់ក្នុងការបើកបរ។
ដោយសារវាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ Toyota ប្រទេសជប៉ុន ដែលជាក្រុមហ៊ុនផលិតរថយន្តលេខ ១ លើពិភពលោកនោះ ធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តក្នុងការទិញយកមកប្រើប្រាស់ទៅទៀត។
យ៉ាងណាមិញ អ្នកប្រើប្រាស់មួយចំនួនក៏បានត្រិះរិះពិចារណាចំពោះកម្រិតស៊ីសាំងរបស់រថយន្ត Lexus តាមម៉ូដែលនីមួយៗ ព្រោះថាពេលប្រើប្រាស់រថយន្ត អត្រាស៊ីសាំងនេះហើយ ដែលបង្ហាញថាយើងនឹងត្រូវចំណាយជាប្រចាំជាមួយរថយន្តនេះដល់កម្រិតណា។
ខាងក្រោមនេះជាអត្រាស៊ីសាំងរបស់រថយន្ត Lexus៖
Lexus RX300
ស៊េរីឆ្នាំ ១៩៩៩ (ប៉ុង ១) ស៊ីសាំងជាមធ្យម ១៣,១០ លីត្រ/១០០គ.ម (១៤,៧០ លីត្រ ក្នុងក្រុង ១០,៧០ លីត្រ ក្រៅក្រុង)
ស៊េរីឆ្នាំ ១៩៩៩ (ប៉ុង ២) ស៊ីសាំងជាមធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៤,៧០ លីត្រ ក្នុងក្រុង ១១,៨០ លីត្រ ក្រៅក្រុង)
ស៊េរីឆ្នាំ ២០០០ (ប៉ុង ១) ស៊ីសាំងជាមធ្យម ១៣,១០ លីត្រ/១០០គ.ម (១៤,៧០ លីត្រ ក្នុងក្រុង ១០,៧០ លីត្រ ក្រៅក្រុង)
ស៊េរីឆ្នាំ ២០០០ (ប៉ុង ២) ស៊ីសាំងជាមធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៥,៧០ លីត្រ ក្នុងក្រុង ១១,៨០ លីត្រ ក្រៅក្រុង)
ស៊េរីឆ្នាំ ២០០១ (ប៉ុង ២) ស៊ីសាំងជាមធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៥,៧០ លីត្រ ក្នុងក្រុង ១១,៨០ លីត្រ ក្រៅក្រុង)
ស៊េរីឆ្នាំ ២០០២ (ប៉ុង ១) ស៊ីសាំងជាមធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៤,៧០ លីត្រ ក្នុងក្រុង ១១,២០ លីត្រ ក្រៅក្រុង)
ស៊េរីឆ្នាំ ២០០២ (ប៉ុង ២) ស៊ីសាំងជាមធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៥,៧០ លីត្រ ក្នុងក្រុង ១១,៨០ លីត្រ ក្រៅក្រុង)
ស៊េរីឆ្នាំ ២០០៣ (ប៉ុង ១) ស៊ីសាំងជាមធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៤,៧០ លីត្រ ក្នុងក្រុង ១១,២០ លីត្រ ក្រៅក្រុង)
ស៊េរីឆ្នាំ ២០០៣ (ប៉ុង ២) ស៊ីសាំងជាមធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៥,៧០ លីត្រ ក្នុងក្រុង ១១,៨០ លីត្រ ក្រៅក្រុង)
ដោយសារវាជាប្រភេទរថយន្តមួយទឹកដូចនេះសម្រាប់ការប្រើប្រាស់នៅកម្ពុជាអាចខុសគ្នាតិចតួច។ សម្រាប់រថយន្ត Lexus ម៉ូដែលផ្សេងទៀត សូមតាមដានទស្សនាជាមួយ Sabay ទាំងអស់គ្នា។