ត្រួសៗ...អ្នក​សិល្បៈ​ណា​ខ្លះ​ភ្លាត់​ខ្លួន​ឆ្លង​ជំងឺ​កូវីដ-១៩ ហើយអ្នកណាខ្លះឆ្លងផុត គិតត្រឹមរសៀលនេះ

  • 2021-03-11 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ ២០ កុម្ភៈ នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ក្នុង​សហគមន៍​ជា​លើក​ទី២ មិន​ទាន់​ថមថយ​នៅ​ឡើយ ពោល​គឺ​នៅ​តែ​មាន​អ្នក​ឆ្លង ហើយ​នៅ​ព្រឹក​ថ្ងៃទី១១ ខែ​មីនា នេះ មាន​បុរស​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​ជា​ករណី​ស្លាប់​ដំបូង​គេនៅ​កម្ពុជា។

ងាក​មក​ក្នុង​រង្វង់​សិល្បៈ​វិញ​ក៏​រំជើបរំជួល​ណាស់​ដែរ​ជាមួយ​នឹង​បញ្ហា​ជំងឺ​កូវីដ-១៩ បន្ទាប់​ពី​ពិធី​ការិនី ចាន់ កែវនិមល និង​អ្នក​សិល្បៈ​មួយ​ចំនួន​ទៀត​របស់​ផលិតកម្ម​រស្មីហង្សមាស ត្រូវ​បាន​គេរក​ឃើញ​ថា​មានអ្នកឆ្លង​ជំងឺ​កូវីដ-១៩ ចាប់​តាំង​ល្ងាច​ថ្ងៃទី៩ ខែ​មីនា មក។

គិត​ត្រឹម​រសៀល​ថ្ងៃទី១១ ខែ​មីនា ឆ្នាំ​២០២១ តើ​មាន​អ្នក​សិល្បៈ​ណា​ខ្លះ​បាន​ឆ្លង​ជំងឺ-១៩ ហើយ​មាន​អ្នក​សិល្បៈ​ណា​ខ្លះ​បាន​រួច​ផុត​ពី​ដំណាក់​កាល​ទី១ នៃ​ការ​ឆ្លង​មេរោគ​នេះ​តាម​រយៈ​ការ​ធ្វើតេស្ត​ប៉ុន្មាន​ថ្ងៃ​មក​នេះ? Sabay រំលឹក​ត្រួសៗ ពី​អ្នក​ដែល​បាន​ឆ្លង និង​អ្នក​បាន​ធ្វើតេស្ត​រក​មេរោគ​នេះ​ដែរ​តែ​អវិជ្ជមាន​តទៅ៖

"អ្នក​ឆ្លង"

១/ពិធី​ការិនី​របស់​ទូរទស្សន៍​ហង្ស​មាស អ្នកនាង ចាន់ កែវនិមល និង​ស្វាមី ព្រម​ទាំង​កូន​ស្រី​អាយុ​១០​ឆ្នាំ បាន​ឆ្លង ហើយ​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​មេរោគ​នេះ​នៅ​ថ្ងៃទី៨ ខែ​មីនា ឆ្នាំ​២០២១។

២/ តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្សមាស លោក ណុប បាយ៉ារិទ្ធ បាន​ធ្វើតេស្ដ និង​រក​ឃើញ​ថា​មាន​មេរោគ​កូវីដ-១៩ នៅ​ថ្ងៃទី៩ ខែ​មីនា ឆ្នាំ​២០២១។

៣/តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្សមាស អ្នក​នាង សុគន្ធ នីសា បាន​ធ្វើតេស្ត និង​រក​ឃើញ​មេរោគ​កូវីដ-១៩ នៅ​ថ្ងៃទី៩ ខែ​មីនា ឆ្នាំ​២០២១។

៤/កូន​ស្រី​របស់​តារា​ចម្រៀង​ជើង​ចាស់ ហ៊ួ ឡាវី គឺ​តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មីហង្សមាស កញ្ញា វី ឌីណែត បាន​ធ្វើតេស្ត និង​រក​ឃើញ​មេរោគ​កូវីដ-១៩ នៅ​ថ្ងៃទី១០ ខែ​មីនា ឆ្នាំ​២០២១។

៥/អ្នក​ដឹកនាំ​សម្ដែង​លោក អ៊ិន ទីតូ បាន​ឆ្លង ហើយ​បាន​ធ្វើតេស្ត​រក​ឃើញ​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០២១។

៦/ លោកគ្រូភ្លេង សាន់ សុវណ្ណឌីន បានឆ្លង ហើយ​បាន​ធ្វើតេស្ត​រក​ឃើញ​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ​២០២១។

"អ្នក​អវិជ្ជមាន តែ​បាន​ធ្វើតេស្ត"

១/តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មីហង្សមាស ឱក សុគន្ធ​កញ្ញា បាន​ធ្វើតេស្ដ តែ​លទ្ធផល​អវិជ្ជមាន នៅ​ថ្ងៃទី៩ ខែ​មីនា ឆ្នាំ​២០២១។

២/តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មីហង្សមាស ឆន សុវណ្ណរាជ បាន​ធ្វើតេស្ត តែ​លទ្ធផល​អវិជ្ជមាន នៅ​ថ្ងៃទី៩ ខែ​មីនា ឆ្នាំ​២០២១។

៣/តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មីហង្សមាស សួស វីហ្សា និង​ស្វាមី បាន​ធ្វើតេស្ត តែ​លទ្ធផល​អវិជ្ជមាន នៅ​ថ្ងៃទី១០ ខែ​មីនា ឆ្នាំ​២០២១។

៤/តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មីហង្សមាស កែវ សុបញ្ញា បាន​ធ្វើតេស្ត តែ​លទ្ធផល​អវិជ្ជមាន​នៅ​ថ្ងៃទី១១ ខែ​មីនា ឆ្នាំ​២០២១។

៥/តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មីហង្សមាស ប៉ាច គីមមួយ បាន​ធ្វើតេស្ត​រួច​ហើយ​កាល​ពី​ថ្ងៃទី១០ ខែ​មីនា ប៉ុន្ដែ​មិន​ទាន់​ចេញ​លទ្ធផល​នៅ​ឡើយ។

៦/តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មីហង្សមាស សុខ ស្រីនាង ​ធ្វើតេស្ត​លើកទី ១ រួច​ហើយ​ លទ្ធផលចេញមក អវិជ្ជមាន។

៧//តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មីហង្សមាស រ៉េត ស៊ូហ្សាណា ​ធ្វើតេស្ត​លើកទី ១ រួច​ហើយ​ លទ្ធផលចេញមក អវិជ្ជមាន។

ទោះ​ជា​យ៉ាងណា​អ្នក​ដែល​បាន​ធ្វើតេស្ត​លើក​ទី១ ហើយ​ចេញ​លទ្ធផល​អវិជ្ជមាន អាច​នឹង​ត្រូវ​បាន​គ្រូពេទ្យ​ជំនាញ​ធ្វើតេស្ត​ជា​លើក​ទី២ ព្រោះ​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​នឹង​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី