កុំឱ្យលេចធ្លាយព័ត៌មាន​ផ្ទាល់​ខ្លួន​លើ Google Chrome សាកតិចនិកមួយនេះ

  • 2021-03-15 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Chrome គឺជាកម្មវិធីពេញ​និយម​មួយ​ដែល​អ្នកប្រើប្រាស់មានគណនីជាច្រើន Log in ចូលទៅប្រើប្រាស់ ហើយថែម​ទាំង​បានរក្សាទុក​គណនីនិងលេខសម្ងាត់ទាំងអស់​ដែល​ជា​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទៀតផង ដូចនេះ ដើម្បីជៀសវាងមានរឿងមិនល្អកើតឡើង សូម​កុំ​ Save ទុក​ ឬ​ចូលទៅ​លុបលេខសម្ងាត់ទាំងនោះបានដូច​វិធី​ខ្លះៗ​ខាងក្រោម៖

របៀប​លុបលេខសម្ងាត់ដែលបានរក្សាទុកលើ Google Chrome៖

  • បើកកម្មវិធី Google Chrome
  • ចូលទៅកាន់ Setting
  • ជ្រើសយក Privacy and Security > Clear Browsing Data
  • ជ្រើសយក Time Range: All time ដើម្បីលុបលេខកូដចាប់តាំងពីប្រើកម្មវិធី Chrome
  • ជ្រើសយក Passwords and Other Sign-In Data ដើម្បីលុបលេខកូដ និងទិន្នន័យដទៃដែលបាន Sign in បន្ទាប់មកចុចយក Clear រង់ចាំឱ្យកម្មវិធីលុបរួចរាល់ ជាការស្រេច។

គួរបញ្ជាក់ថា ការលុបលេខសម្ងាត់ទាំងនេះ នឹងត្រូវបាត់ពីលើម៉ាស៊ីនផ្ទាល់ និងនៅលើគណនី Gmail របស់ Google ផងដែរ។ សរុប​មក​អ្នក​ត្រូវ​រក​វិធី​ផ្សេង​ដើម្បី​ទុកលេខសម្ងាត់ដូចជា កត់ដាក់ក្រដាស ឬ លើ Note ក្នុងទូរសព្ទផ្ទាល់​ខ្លួន​ជាដើម៕

ប្រភព៖ HowToGeek   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី