កម្មវិធី Chrome លោត “Save Password” មិនឈប់ចង់ឱ្យបាត់សាកវិធីនេះអាចជួយអ្នកបាន

  • 2021-03-19 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយស្វ័យប្រវត្តិពេលអ្នក log in ចូលគេហទំព័រណាមួយលើកម្មវិធី Google Chrome វាតែងតែលោតឱ្យ Save Password ប្រសិន​បើ​អ្នកមិនចង់រក្សាលេខកូដទាំងនោះទុកក្នុង Chrome ទេវិធីនេះអាចជួយអ្នកបានហើយក៏មិនចង់ឱ្យផ្ទាំង Save Password នោះលោតមកម្ដង​ទៀត ដូចនេះក្រុម​ការងារ​ Sabay នឹងចែករំលែកតិចនិកដើម្បីដោះស្រាយបញ្ហានេះ។

របៀបបិទមិនឱ្យផ្ទាំង Save Password លោតចេញមក​ទៀត

  • ចូលទៅកាន់កម្មវិធី Chrome > Setting
  • ត្រង់ចំណុច Autofill ជ្រើសយក Passwords
  • បន្ទាប់មកចុចលើមុខងារ Offer to save passwords និទាញប៊ូតុងបិតជាការស្រេច។

បើសិនជាអ្នកធ្លាប់បានរក្សាទុកគណនីនិងលេខសម្ងាត់ លើកម្មវិធី Chrome និងចង់ចូលទៅលុបទិន្នន័យទាំងនោះ អ្នកអាចអនុវត្តតាម តំណភ្ជាប់មួយនេះបាន សូមចុចទីនេះ

ប្រភព៖ HowToGeek   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី