អ្នកឧកញ៉ា គិត ម៉េង៖ "អូនធ្វើឲ្យបងក្លាយជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះ”
- 2021-03-20 03:47:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឧកញ៉ា គិត ម៉េង៖ "អូនធ្វើឲ្យបងក្លាយជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះ”
ចន្លោះមិនឃើញ
អ្នកឧកញ៉ា គិត ម៉េង ទើបបានពោលពាក្យផ្អែមល្ហែមថ្មីទៀតជាមួយជំទាវ ស្រីតូច ចំណាន នៅថ្ងៃម្សិលមិញនេះ ក្នុងថ្ងៃពិសេសរបស់អ្នកទាំងពីរ។
នៅថ្ងៃម្សិលមិញនេះ គឺជាខួបអាពាហ៍ពិពាហ៍របស់ជំទាវ ស្រីតូច ចំណាន និងអ្នកឧកញ៉ា។ នៅមុនពោលពាក្យជូនពរមនុស្សពិសេសរបស់ខ្លួន អ្នកឧកញ៉ា បានរៀបរាប់ពីរឿងរ៉ាវដែលឆ្លងកាត់ រួមសុខរួមទុក្ខជាមួយគ្នា ហើយថាវេលាទាំងនោះ អ្នកឧកញ៉ា ពិតជាមានអារម្មណ៍ថាកក់ក្ដៅណាស់ ព្រោះមានរូបលោកជំទាវនៅក្បែរ ក្នុងរយៈពេល៦ឆ្នាំមកនេះ។
អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានពោលសរសើរសំណាងខ្លួនឯងម្ដងហើយម្ដងទៀត ដែលអាចមកជួបប្រសព្វនឹងនារីសាមញ្ញម្នាក់ ប៉ុន្តែជាបុគ្គលដែលអ្នកឧកញ៉ាអាចចែករំលែកបាននូវរឿងរ៉ាវទាំងឡាយ ហើយថា ជំទាវ ស្រីតូច ចំណាន បានធ្វើអ្នកឧកញ៉ាក្លាយជាមនុស្សមានសុភមង្គលបំផុត។
អ្នកឧកញ៉ា បានសរសេរថា “ក្នុងអាពាហ៍ពិពាហ៍រយៈពេល៦ ឆ្នាំនេះ បងបានឆ្លងកាត់ភាពសប្បាយរីករាយ និងហែលឆ្លងរាល់គ្រាលំបាកនៅក្នុងជីវិត ប៉ុន្តែបងតែងតែមានអារម្មណ៍កក់ក្ដៅជានិច្ច ដោយសារតែមានអូននៅក្បែរ ដែលជាដៃគូជីវិតដ៏ល្អបំផុតដែលបងអាចចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយ"។
ប្រធានក្រុមហ៊ុន CBS បន្តថា "អូនបានធ្វើឲ្យបងក្លាយជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះ និងជាបុរសដែលមានសំណាងបំផុតនៅលើពិភពលោក។ រីករាយខួបអាពាហ៍ពិពាហ៍ អូនសម្លាញ់របស់បង ចំណាន"។
ប្រិយមិត្តជាច្រើនលើបណ្ដាញសង្គម បានរំភើបចំពោះកាយវិការ និងទឹកចិត្តរបស់អ្នកឧកញ៉ាមានចំពោះអតីតតារាស្រី ហើយពួកគេចែកចាយសារនេះបន្តរាប់ពាន់នាក់ និងបន្ថែមជូនពរអ្នកទាំងពីរ ចំរុងចម្រើន និងកាន់ដៃគ្នាប្រកបដោយភាពផ្អែមល្ហែមរហូតទៅ៕