ធូរចិត្តខ្សាក! នី រតនា ទទួលលទ្ធផលតេស្ដលើកទី២ និងលើកទី៣ អវិជ្ជមានកូវីដ-១៩!
- 2021-03-22 09:06:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធូរចិត្តខ្សាក! នី រតនា ទទួលលទ្ធផលតេស្ដលើកទី២ និងលើកទី៣ អវិជ្ជមានកូវីដ-១៩!
ចន្លោះមិនឃើញ
នៅប៉ុន្មានម៉ោកមុននេះតារាចម្រៀងសម្លេងស្រទន់ នី រតនា បានបង្ហោះសារត្រេកអរជាខ្លាំងលើបណ្ដាញ សង្គមរបស់លោកក្រោយទទួលលទ្ធតេស្ដលើកទី២ និងលើកទី៣ គឺអវិជ្ជមានកូវីដ-១៩( Negative )។
ខណៈដែលតារាចម្រៀងប្រចាំផលិតកម្មហង្ស មាស នី រតនា កំពុងតែទន្ទឹមរងចាំលទ្ធផលតេស្ដរកកូវីដ យ៉ាងអន្ទះសារពេលនេះបានដឹងហើយ។ ដោយនៅមុននេះបន្តិច រតនា បានបង្ហោះក្នុងហ្វេសប៊ុក បញ្ចាក់ច្បាស់ថាលោកពុំមានជំងឺកូវីដនោះទេ ពោលគឺលទ្ធផលតេស្ដលើកទី២ និងលើកទី៣ អវិជ្ជមាន កូវីដ-១៩។
បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមាន នី រតនា ហាក់ធូរទ្រូងខ្លាំងព្រោះថាកន្លងមកតារាចម្រៀងរូបនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារជាពិសេសកូនតូច។
ដោយឡែកគិតត្រឹមថ្ងៃ២២ មីនា នេះតារាចម្រៀងប្រចាំផលិតកម្មងហង្ស មាស មានអ្នកកើតជំងឺជា ច្រើននាក់រួមទាំងអ្នកនិពន្ធផងដែរ។ ហើយនៅមុននេះក៏ទើបតែទទួលបានដំណឹងថាតារាចម្រៀងស្រី ល្បីឈ្មោះ សួស វីហ្សា វិជ្ជមានកូវីដ-១៩ ក្រោយធ្វើតេស្ដលើកទី៣៕