ភ្ញាក់ព្រើត! សឿ សុធារ៉ាប្រកាសសូមផ្ញើជីវិតលើតែកំលោះស្មោះស្នេហ៍ បើមិនប្រកាន់អតីតកាលនាង

  • 2021-03-24 07:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជើងចាស់ សឿ សុធារ៉ា កាន់តែបញ្ចេញសកម្មភាពប្លែកៗ បង្ហាញពីទំនាក់ទំនងប្រេះស្រាំជាមួយស្វាមី សាពូន មីដាដា ប៉ុន្តែរហូតមកដល់ពេលនេះសាមីខ្លួនទាំងពីរមិនទាន់ចេញមុខបកស្រាយនៅឡើយទេ ខណៈបណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សាយពីជីវិតអាពាហ៍ពិពាហ៍របស់ពួកគេជាហូរហែ។

ដោយឡែកថ្មីៗនេះ សឿ សុធារ៉ា កាន់តែបង្ហាញតម្រុយ បង្ហោះសារមួយឃ្លាថា "សូមផ្សងប្រាថ្នាបុរសម្នាក់ស្មោះ ហើយត្រង់នឹងខ្ញុំ សូមផ្ញើវាសនាលើតែកំលោះ បើគាត់មិនប្រកាន់អតីតកាលខ្ញុំ”។ ប៉ុន្មាន ឃ្លានេះធ្វើឱ្យមហាជនភ្ញាក់ព្រើតតែម្ដង ហើយទំនាក់ទំនងអ្នកទាំងពីរ អាចនិយាយបានថាវាពិបាកខ្លាំងក្នុងការត្រឡប់ត្រូវរូវគ្នាវិញ។

ចំណង់អាពាហ៍ពិពាហ៍រយៈពេល ១១ឆ្នាំរវាងអ្នកនាង សឿ សុធារ៉ា ជាមួយលោក សាពូន មីដាដា កាន់តែរង្គោះរង្គើខ្លាំង រហូតតារាស្រីរូបនេះហ៊ានបង្ហោះសារចង់ផ្ញើវាសនាលើបុរសថ្មីបែបនេះ។ កន្លងមកក៏ធ្លាប់មានរឿងរ៉ាវលុបរូបថតស្វាមីចេញពីគណនីហ្វេសប៊ុកផងដែរ។

យ៉ាងណាមិញរហូតមកដល់ពេលនេះបើទោះជា សឿ សុធារ៉ា ចាប់ផ្ដើមបោះជំហានចូលសិល្បៈវិញក្ដី ក៏នាងមិនទាន់ចេញមុខបកស្រាយមុខមហាជនអំពីចំណង់អាពាហ៍ពិពាហ៍ប្រេះស្រាំ និងមិនទាន់ទទួល ស្គាល់ថាអាពាហ៍ពិពាហ៍នាង និងលោក សាពូន មីដាដា ដើរដល់ផ្លូវបែក៕

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី