លទ្ធផលចេញហើយ! កែវ សុបញ្ញា បង្ហាញលទ្ធផលធ្វើតេស្តរកមេរោគកូវីដ-១៩លើកទី៣ មិញនេះ
- 2021-03-25 02:38:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លទ្ធផលចេញហើយ! កែវ សុបញ្ញា បង្ហាញលទ្ធផលធ្វើតេស្តរកមេរោគកូវីដ-១៩លើកទី៣ មិញនេះ
ចន្លោះមិនឃើញ
តារាចម្រៀងស្រីប្រចាំនៅផលិតកម្មរស្មីហង្សមាស កែវ សុបញ្ញា បានបង្ហាញលទ្ធផលធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៣របស់ខ្លួន តាមបណ្ដាញសង្គម Instagram នៅព្រឹកនេះ។ លទ្ធផលដែលនាងទទួលបាននៅព្រឹកនេះ គឺ Negative ដែលមានន័យថានាងពុំមានជំងឺកូវីដ-១៩ នោះទេ។
នៅក្នុងដំណាក់កាល នៃការតាមដានសុខភាព និងធ្វើតេស្តចំនួនពីរលើករបស់តារាស្ត្រីរូបនេះក៏ទទួលបានលទ្ធផលអវិជ្ជមានដែរ ប៉ុន្តែមានអ្នកគាំទ្រជាច្រើនរង់ចាំអ៊ុតមើលលទ្ធផលធ្វើតេស្តលើកទី៣។ កែវ សុបញ្ញា ត្រេកអរនឹងលទ្ធផលនេះខ្លាំងណាស់ ដោយនាងពោលថា៖"ទឹកដោះម្ដាយថ្លៃ...ខ្ញុំទទួលបានលទ្ធផលចុងក្រោយលើកទី៣ អវិជ្ជមាន។ ខ្ញុំឆ្លងផុតហើយ"។
កែវ សុបញ្ញា គឺជាតារាស្រីម្នាក់របស់ផលិតកម្មរស្មីហង្សមាសដែលគេសង្ស័យថាបានប៉ះពាល់ដោយប្រយោលជាមួយនឹងតារាចម្រៀងក្នុងផលិតកម្មជាមួយគ្នា ហើយត្រូវបានគេរកឃើញជាបន្ដបន្ទាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ក្នុងនោះមានដូចជា ពិធីការិនី ចាន់ កែវនិមល លោក ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ នីសា ជាដើម។
ចំពោះតារាចម្រៀង កែវ សុបញ្ញា មិនបានបញ្ជាក់ថាតើនាងនៅបន្ដតាមដានសុខភាពបន្ថែមទៀត ឬនៅបន្ដធ្វើចត្ដាឡីស័កទៀត ឬយ៉ាងណានោះទេ។ ប៉ុន្ដែនាងថានាងនៅតែបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺនេះ ហើយថែមទាំងអំពាវនាវចូលរួមអនុវត្តវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល គឺបីកុំ បីការពារ ទៀតផង៕