១ផ្ទះ​ ៧-៨នាក់​ប្រយ័ត្ន​ទាំង​អស់ អត់​តែ​មួយ ឥឡូវ​ផ្ទះ សុខ សីឡាលីន ត្រូវ​គេ​បិទ​ធ្វើ​ឲ្យ​លំបាក​១គ្រួសារ

  • 2021-03-30 02:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស សុខ សីឡាលីន បង្ហាញ​ការ​អន់ចិត្ដ​ផង និង​សោកស្ដាយ​ផង​ចំពោះ​បង​របស់​ខ្លួន​គឺ​លោក សុខ សុធារិទ្ធ ហៅ​ឌីន ដែល​ភ្លាត់​ខ្លួន​ឆ្លង​ជំងឺ​កូវីដ-១៩។ កញ្ញា​យល់​ថា លទ្ធផល​ដែល​បង​ប្រុស​របស់​នាង​ទទួល​បាន​នៅ​ពេល​នេះ គឺ​បណ្ដាល​មក​ពី​ធ្វេសប្រហែស។

ដំណឹង​អកុសល​នេះ​ត្រូវ​បាន​តារា​ចម្រៀង​ស្រី សុខ សីឡាលីន ប្រកាស​តាម​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃទី៣០ ខែ​មីនា នេះ​ថា បង​ប្រុស​របស់​នាង​ត្រូវ​បាន​គ្រូ​ពេទ្យ​រកឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ហើយ​ឡាន​ពេទ្យ​បាន​ដឹក​គាត់​យក​ទៅ​ព្យាបាល​ហើយ។ រីឯ​រូប​នាង និង​សមាជិក​គ្រួសារ​ទាំង​អស់ បាន​ផ្ដល់​សំណាក​ជូន​គ្រូពេទ្យ​រួច​ហើយ។

សុខ សីឡាលីន៖"នេះ​ហើយ​លទ្ធផល​ដែល​៧-៨​នាក់ គេ​នៅ​ផ្ទះ ហើយ​ម្នាក់​ដើរហើរ មិន​គិត​ខ្លាច​ក្រែង​អាណិត​អ្នក​ផ្ទះ...៣​កុំ ៣​ការពារ​ណា​បង​ប្អូន"។

សុខ សីឡាលីន បញ្ជាក់​ថា រូប​នាង​ផ្ទាល់​មិន​សូវ​ជា​បារម្ភ​ខ្លួន​ឯង​ឡើយ ព្រោះ​បាន​ចាក់​វ៉ាក់សាំង​២​លើក​រួច​ហើយ ហើយ​នាង​ក៏​មិន​មាន​ទំនាក់ទំនង​ផ្ទាល់​ជា​មួយ​បង​ប្រុស​ដែរ ព្រោះ​ផ្ទះ​នាង​រស់នៅ​ផ្ទះ​មុខ​ដាច់​ដោយ​ឡែក​ជាមួយ​ស្រី​លក្ខណ៍​ដែល​ត្រូវ​ជា​ប្អូន​ស្រី​បង្កើត។ ប៉ុន្ដែ​អ្វី​ដែល​នាង​បារម្ភ​នោះ​គឺ​ប៉ា និង​ម៉ាក់​ដែល​នៅ​ផ្ទះ​ក្រោយ​ជាមួយ​បង​ប្រុស​របស់​នាង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី