ចាក់ចំបេះដូង! នាយក្រឹម ប្រើពាក្យដាស់តឿនបែបនេះក្រោយចាក់វ៉ាក់សាំងលើកទី២ រួច
- 2021-03-31 02:13:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាក់ចំបេះដូង! នាយក្រឹម ប្រើពាក្យដាស់តឿនបែបនេះក្រោយចាក់វ៉ាក់សាំងលើកទី២ រួច
ចន្លោះមិនឃើញ
តារាកំប្លែងជើងចាស់ អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ រួចហើយ ហើយលោកបញ្ជាក់ថាស្ថានភាពសុខភាពរបស់លោកក្រោយចាក់វ៉ាក់សាំងនេះ គឺមានអាការធម្មតាៗ។
នាយក្រឹមបានចាក់វ៉ាក់សាំងលើកទី២ តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែលោកទើបប្រកាសប្រាប់គេឯងនៅមុននេះបន្តិច។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះមិនមែនជាដំណឹង នៃការវ៉ាក់សាំងរបស់លោកនោះទេ តែគេចាប់អារម្មណ៍លើការដាស់តឿនរបស់លោកដោយប្រើបែបកំប្លែងតែមានអត្ថន័យជ្រាលជ្រៅណាស់។ លោកថា៖"ពាក្យចាស់ឥឡូវពោលថា៖ការពារ មិនវេទនា ដូចកំពុងព្យាបាល...មិនថាចាស់ឬក្មេងស្លាប់ដូចគ្នា"។
នាយក្រឹម អំពាវនាវថា យើងគ្រប់គ្នាត្រូវអនុវត្តតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ និង៣ការពារ។ លោកថាយកល្អគួរតែទន្ទេញឲ្យជាប់ អនុវត្តជានិច្ច ដូចធម៌ការពារគ្រាប់ផ្លោងអីចឹងដែរ ហើយយើងម្នាក់ក៏អាចកាត់បន្ថយការឆ្លងរីករាលដាលនូវជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះដែរ៕