​ភាគ​បន្ត​​ក្តៅ​គគុក​!​ អាមេរិច​ ​​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ចិន​ផលិត​ Super Computer ​មក​ចុះ​បញ្ជី​សារ​ថ្មី​

  • 2021-04-10 05:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួងពាណិជ្ជកម្ម​អាមេរិក ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បន្ទាន់​មួយ​ស្ដីពី​ទណ្ឌកម្ម​ពី​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ផលិត​បាន​ ​Super Computer​ ​សរុប​ទាំង ៧​ ​ត្រូវ​មក​ចុះ​បញ្ជី​សារ​ថ្មី ឬ​ដាក់​ពាក្យសុំ​ធ្វើជំនួញ​ឡើងវិញ ​ជា​ពិសេស​នោះ​គឺ ត្រូវ​សុំ​ការ​អនុញ្ញាត​ពិសេស​សម្រាប់​ការនាំចេញ​និង​ចូល​ផលិតផល​អាមេរិក។

កុំព្យូទ័រកម្លាំង​ខ្លាំង​ របស់​ក្រុមហ៊ុន Sunway TaihuLight

​អ្វី​ដែល​គេ​ភ្ញាក់ផ្អើល​ពី​ទណ្ឌកម្ម​ថ្មី​ទំនាក់ទំនង​រវាង​ចិន-អាមេរិក ​មិន​មែន​តែ​សំដៅ​លើ​ក្រុមហ៊ុន​មួយ​ឬ​ពីរ​នោះ​ទេ។ ​ចំណោម​ក្រុមហ៊ុន​ចិន​ទាំងអស់​សរុប​ ៧ ​ស្ថិត​​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក​ ​នៅក្នុង​នោះ​​ក៏​មាន​ក្រុមហ៊ុនឈាន​មុខ​គេ​មួួយ​ឈ្មោះ​ថា​ Sunway TaihuLight ក្នុង​ខេត្ត​ជាំងស៊ូ (Jiangsu) មាន​មូលដ្ឋាន​នៅ​​ភាគខាងកើត​ប្រទេស​ចិន​ ​ដែល​ធ្លាប់​កាន់​កំណត់ត្រា​ផលិត​​ម៉ាស៊ីន​កុំព្យូទ័រ​ប្រភេទ Super Computer ​លឿន​បំផុត​លើ​លោក​កាល​ពី​​ឆ្នាំ​ ​២០២១៦ ។​

​ក្រុមហ៊ុន​ដែល​ផលិត​បាន​ម៉ាស៊ីន​​កុំព្យូទ័រ​កម្លាំង​ខ្លាំង​ ចិន ​ក្នុង​គោលដៅ​​ប្រើ​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​សិក្សា​អាកាសធាតុ ​ស្រាវជ្រាវ​ផ្នែក​កងទ័ព និង​ការ​បញ្ជា​ពី​ចម្ងាយ​លើ​បេសកម្ម​អវកាស​របស់​ខ្លួន​ផង​ដែរ។​

​ទង្វើ​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ខាង​លើ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​ ​ចិន ​ដែល​ខ្លួន​ធ្លាប់​ចោទ​ប្រកាន់​ថា បាន​លួច​បច្ចេកវិទ្យា​និង​កម្មសិទ្ធ​បញ្ញា​របស់​អាមេរិក ​ដោយ​ប្រើប្រាស់​​កុំព្យូទ័រ​កម្លាំង​ខ្លាំង​ ចូល​ទៅ​ចម្លង​យក​គំនិត និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ផ្សេងៗ​។

កុំព្យូទ័រកម្លាំង​ខ្លាំង​ របស់​ក្រុមហ៊ុន Sunway TaihuLight

​រំឮក​ផង​ដែរ​ថា ​នៅ​ឆ្នាំ ២០២០ ​កំពូល​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Sunway ​បាន​ធ្លាក់​មក​​ចំណាត់ថ្នាក់​លេខ ៤ ។ ​ចំពោះ​ប្រទេសដែល​បាន​​កុំព្យូទ័រកម្លាំង​ខ្លាំង​ផុត​លេខ​នៅ​ឆ្នាំ ២០២០ កន្លង​ទៅ ក្រុម​ការងារ​នឹង​ចុះផ្សាយ​លម្អិត​នៅ​អត្ថបទ​បន្ទាប់៕​

ប្រភព៖ CNA   ប្រែ​សម្រួល៖ រក្សា