ចត់បាយ! ប៉ុន្មានឃ្លា ជីមមី ផ្ញើរជូនអ្នកចូលចិត្តទើសនាង ឃើញហើយអាចក្អួតឈាម
- 2021-04-12 08:57:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចត់បាយ! ប៉ុន្មានឃ្លា ជីមមី ផ្ញើរជូនអ្នកចូលចិត្តទើសនាង ឃើញហើយអាចក្អួតឈាម
ចន្លោះមិនឃើញ
ជារឿយៗ ពិធីការនីរាងតូចច្រឡឹង ជីមមី តែងតែបង្ហោះរូបភាពស៊ិចស៊ី ស្អាតៗជាហូហែរភ្ជាប់ជាមួយ ពាក្យពេចន៍បង្កប់អត្តន័យ។ ប៉ុន្តែលើកនេះ ជីមមី បង្ហោះសារហាក់សង្កត់ធ្ងន់មានន័យជ្រៅជាងមុនដែល អាចធ្វើឱ្យអ្នកដែលចូលចិត្តទើសនិងច្រណែននាងឃើញហើយចត់បាយ។
មិនខុសពីសព្វមួយដងព្រឹកមិញនេះ ពិធីការនីនិយាយបាន៤ភាសារូបនេះបានបង្ហោះរូបភាពបង្អូត សម្រស់បញ្ចេញសាច់ខ្ញីយ៉ាងត្រជាក់ភ្នែកជាច្រើនសន្លឹកទៅកាន់អ្នកគាំទ្រ។ ដោយឡែកអ្វីដែលគួរឱ្យ ចាប់អារម្មណ៍នោះ គឺលើកនេះ ជីមមី ភ្ជាប់ជាមួយពាក្យពេចន៍ប៉ុន្មានឃ្លាដែលបង្កប់ន័យជ្រៅចំពោះ មនុស្សមួយចំនួនដែលចូលចិត្តដើរទើសនាង។
ជីមមី៖”មនុស្សដែលមិនចូលចិត្តយើង ទោះបីជាយើងល្អឥតខ្ចោះរកកន្លែងចាប់កំហុសមិនបានក៏ដោយ ក៏គាត់អាចប្រឌិតរឿងក្លែងក្លាយបានយ៉ាងមានដំណើរដើមទងមកនិយាយពីយើងដែរ ។ ហើយអ្វីដែល កំប្លែងបំផុតនោះគឺមនុស្សដែលនិយាយថាស្អប់យើងគាត់ខំពុះពារកាត់កេរ្តិ៍កាត់ខ្មាសដើម្បីបានដឹង រឿងរបស់យើង ដឹងម្ដង, ឈឺចាប់ម្ដង, ប្រឌិតរឿងឡើងម្ដង”។
ជីមមបន្តបោះពាក្យយ៉ាងចាស់ដៃជូនអ្នកចូលចិត្តច្រណែននាងថា”ពេលខ្លះអាណិតណាស់ ចង់តែប្រាប់ ថាសម្រាកខ្លះទៅ! មិនបាច់ភ័យទេខ្ញុំនៅមានរឿងច្រើនណាស់ដែលឱ្យអ្នកឯងកើតទុក្ខមិនសុខចិត្ត។ កុំខ្លាចដាច់ភាគចាំតែច្រណែនទៅ baby”៕