បង្គន់​អវកាស​យានិក​របស់​ NASA​ តម្លៃ​ ២៣ លាន​ដុល្លារ​យក​ទៅ​ដាក់​នៅ​ស្ថានីយ៍អវកាសអន្តរជាតិ

  • 2021-04-17 04:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្គន់អវកាសថ្មីរបស់ណាសា មិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍មកនេះគឺបង្គន់ផលិត​ដោយ​សារធាតុ​ទីតានីញ៉ូមមាន​តម្លៃ ២៣ លានដុល្លារសម្រាប់ស្ត្រី នឹងយកទៅធ្វើតេស្តសាកល្បងនៅស្ថានីយអវកាសអន្តរជាតិ មុនពេលហោះទៅឋានព្រះចន្ទ។

រូបបង្គន់ថ្មី

បង្គន់នេះត្រូវបានផ្ទុកនៅខាងក្នុងយានដឹកទំនិញមួយ ដែលបាន​បាញ់បង្ហោះចេញ​ពីកោះវ៉ាល់ឡូប រដ្ឋវើជីនៀ កាល​ពី​ថ្ងៃ​ទី ២ ខែតុលា​ឆ្នាំ ២០២០ កន្លង​ទៅ។​

វាមានទម្ងន់ ៤៥ គីឡូក្រាមនិងកម្ពស់ ៧១ ស.ម វាធំជាងប្រហែលពាក់កណ្តាលធៀបនឹងបង្គន់ពីររបស់រុស្ស៊ីនៅឯស្ថានីយអវកាសអន្តរជាតិ។ បង្គន់នេះមានទំហំធំទូលាយខ្លាំងដែលសមនឹងយានអវកាស NASA Orion ដែលនឹងដឹកអវកាសយានិកទៅកាន់ភពព្រះចន្ទក្នុងរយៈពេលពីរបីឆ្នាំទៀត។

រូបបង្គន់ថ្មី

អ្នករស់នៅស្ថានីយនឹងសាកល្បងវាពីរបីខែ។ ប្រសិនបើវាដំណើរការល្អ បង្គន់នេះនឹងត្រូវដាក់ធ្វើអាជីវកម្មតែម្តង។

បង្គន់ចាស់គឺតម្រូវតែសម្រាប់បុរស។ ដើម្បីបំពេញតម្រូវការស្ត្រីកាន់តែប្រសើរឡើង អង្គការណាសាបានធ្វើឱ្យបង្គន់ថ្មីរាងផ្អៀងនិងខ្ពស់ជាងមុន។ លោកស្រី មេលីសសា ម៉ាកឃីនលី អ្នកគ្រប់គ្រងគម្រោងមជ្ឈមណ្ឌលអវកាសចនសុន បាននិយាយថា ទម្រង់បង្គន់ថ្មីគួរតែជួយឱ្យអវកាសយានិកអង្គុយបានស្រួលជាងមុន។

បង្គន់មានស្រាប់នៅទីអវកាស

បង្គន់ថ្មីនេះនឹងស្ថិតនៅបន្ទប់ផ្ទាល់ខ្លួនរបស់វារួមជាមួយបង្គន់ចាស់របស់អាម៉េរិកនៅលើស្ថានីយអវកាសអន្តរជាតិ។

ទស្សនា​វីដេអូរបៀបប្រើប្រាស់បង្គន់នៅលើ ស្ថានីយ៍អវកាសអន្តរជាតិ៖

ប្រភព៖ rasmeinews.com | smithmag

អត្ថបទថ្មី