ម៉ន វីរៈ ប្រាប់​ពី​​សញ្ញា​ដែល​​ត្រូវ​ចាប់អារម្មណ៍​​មុន​ពេល​ធ្វើតេស្ត​រក​កូវីដ​១៩

  • 2021-04-19 01:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​នេះ​អ្នក​លេង​គុន​ខ្មែរ ម៉ន វីរៈ មាន​លទ្ធផល​វិជ្ជមាន​កូវីដ​១៩ ក្រោយ​រូប​គេ​​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​កើត​កូវីដ​។ យ៉ាង​ណា​​ក្រោយ​ពេល​ឆ្លង​កូវីដ​១៩ គេ​បាន​លេចចេញ​នូវសញ្ញា​ពីរ​ខាង​ក្រោម​នេះ។

​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​បាន​រៀបរាប់​ថា « ​អាការ​ឆ្លង​ដំបូង​​ហាក់​ធម្មតា​ៗ​ដូច​អត់​អី​។ តែ​ក្រោយ​ពេល​២​ថ្ងៃ​នៃ​ការ​ទាក់​ទង​ជា​មួយ​អ្នក​កើត​កូវីដ​ខ្ញុំ​ចេញ​អាការ​ក្ដៅ​ខ្លួន​តិច​ៗ ហើយ​មាន​អារម្មណ៍​ថា ​​តឹង​ច្រមុះ។ សម្រាប់​ខ្ញុំ​កម្លាំង​ដល់​ដូច​មានអារម្មណ៍​ថា​អត់​អី​ទេ​បង​»។

​​​​​រំលឹក​ថា អាការ​នេះ​ក៏​ដូច​ដែល​ក្រសួង​ធ្លាប់​បាន​ប្រកាស​​កន្លង​មក​ផង​ដែរ។ ដូច្នេះ​បើ​សិន​បងប្អូន​ប្រជាពលរដ្ឋ​មាន​អាការ​បែប​នេះ​ត្រូវ​ប្រញាប់​ទាក់ទង​ទៅ​លេខ ១១៥ ដើម្បី​សាកសួរ​ព័ត៌មាន​ឲ្យ​បាន​លឿ​ន​តាម​ដែល​អាច​ធ្វើទៅ​បាន​៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម