ជាង​១​ឆ្នាំ​ហើយ​ ចិនដាក់ដំណើរការ «ភ្នែកមេឃា» ជាផ្លូវការស្វែងរកជីវិតក្រៅភពផែនដី

  • 2021-04-19 07:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថា ចិន បានបើកប្រតិបត្តិការជាផ្លូវការនូវកែវយឹតរលកវិទ្យុធំបំផុតរបស់ពិភពលោក ដែលវានឹងប្រើប្រាស់សម្រាប់ការស្រាវជ្រាវអវកាសនិងក្នុងការស្វែងរកជីវិតក្រៅភពផែនដី។

កែវយឹត Fast របស់ចិន

កែវយឹត Aperture Spherical Telescope ឬ Fast ដែលមានអង្កត់ផ្ចិត ៥០០ ម៉ែត្រ គឺមានទំហំស្មើទីលានបាល់ទាត់ចំនួន ៣០ និងត្រូវបានច្រិបចេញពីភ្នំមួយនៅខេត្តគួយចូវស្ថិតនៅភាគនិរតី។ វាក៏ត្រូវគេស្គាល់ផងដែរថា “ភ្នែកមេឃា” នៅប្រទេសចិន កាល​ពី​ដើម​ខែ​មករា​ឆ្នាំ ២០២០ កន្លង​ទៅ​។

ស៊ីនហួបានរាយការណ៍ថាកែវយឹតនេះបានទទួលការយល់ព្រមថ្នាក់ជាតិដើម្បីចាប់ផ្តើមប្រតិបត្តិការ។ វាបានបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ ២០១៦ និងត្រូវបានទទួលការកែកំហុសឆ្គងនិងការសាកល្បងជាច្រើនឆ្នាំចាប់តាំងពីពេលនោះមក។

ប្រធានវិស្វករ លោក ជាំង ប៉េង បានប្រាប់ស៊ីនហួថា ប្រតិបត្តិការសាកល្បងកែវយឹតនេះគឺអាចជឿទុកចិត្តបាននិងមានស្ថិរភាព ហើយអានុភាពរបស់វាគឺខ្ពស់ជាង ២,៥ ដងនៃកែវយឹតធំបំផុតទី ២ របស់ពិភពលោក។

ស៊ីនហួបាននិយាយថាគម្រោងនេះក៏ទទួលបានទិន្នន័យវិទ្យាសាស្ត្រដ៏មានតម្លៃមួយចំនួនផងដែរ ហើយត្រូវគេរំពឹងថានឹងជួយឈានដល់របកគំហើញមួយចំនួននៅក្នុងតំបន់ដូចជារលកទំនាញប្រេកង់ទាបនិងម៉ូលេគុលផ្កាយរណបក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។

ការជំរុញឱ្យទំនើបនូវកម្មវិធីអវកាសរបស់ចិនគឺជាអាទិភាពសម្រាប់ទីក្រុងប៉េកាំងហើយប្រទេសនេះបានកំណត់គោលដៅដើម្បីតាមទាន់រុស្ស៊ីនិងសហរដ្ឋអាម៉េរិក និងក្លាយជាមហាអំណាចអវកាសដ៏ធំមួយនៅឆ្នាំ ២០៣០។ ទីក្រុងប៉េកាំងគ្រោងនឹងបើកដំណើរការ​ស្ថានីយ​អវកាសដែលមានមនុស្សបញ្ជាផ្ទាល់របស់ខ្លួននៅឆ្នាំក្រោយ៕​​​​​​​​

ប្រភព៖ rasmeinews.com

អត្ថបទថ្មី