ដំណឹងល្អណាស់! ចិន ព្រមទទួលទិញ និងអនុញ្ញាតឱ្យនាំចូលផ្លែស្វាយចេញពីកម្ពុជា ជាផ្លូវការហើយ

  • 2021-04-27 05:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាធារណរដ្ឋប្រជាមានិតចិន បានអនុញ្ញាតព្រមទទួលទិញជាផ្លូវការក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជាហើយ។ នេះបើយោងតាមការបង្ហោះក្នុង Facebook Page របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។

ចំពោះ ការរៀបចំពីធីជាផ្លូវការនៃការនាំស្វាយស្រស់ចេញពីកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងសហការជាមួយឯកឧត្តមអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព និងពេលវេលា ដែលអាចប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ ដោយចម្ការចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៥ កន្លែងទទួលបានការអនុញ្ញាតក្នុងកិច្ចការនាំចេញមួយនេះ។

គួរជម្រាបជូនថា កាលពីខែមិថុនា ឆ្នាំ ២០២០ ចិន និង កម្ពុជាបានចុះហត្ថលេខាលើពិធីសារស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន ហើយដំណាំស្វាយកម្ពុជាបានក្លាយជាផ្លែឈើទី ២ ដែលអាចនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីដំណាំចេក។

នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា ក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម៕

អត្ថបទដោយ​ :su in

អត្ថបទពេញនិយម