នៅ​សុខ​ៗ ស្រាប់​តែ ភិន សុដាលីស ចេញ​មក​ទម្លាយចរិកពិតខ្លួនឯងច្បាស់ៗថានាងជាមនុស្សបែបនេះ

  • 2021-05-07 05:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះតារាសម្ដែង និងជាពិការនីមេម៉ាយកូនមួយ ភិន សុដាលីស បានចេញមុខទម្លាយចរិកពិត ខ្លួនឯងថានាងជាមនុស្សដែលចូលចិត្តនិយាយត្រង់ៗ សម្ដីអាក្រក់បន្តិច ឈ្លើយបន្តិច ហើយនាងក៏ជា មនុស្សដែលចូលចិត្តលេងសើចច្រើនផងដែរ។

មិនចាំបាច់មានអ្នកណាមករៀបរាប់ជំនួសនោះទេ កូនស្រីលោក អ៊ិន សុភិន បានទម្លាយចរិកពិតខ្លួន ឯងតាមរយៈ ការបង្ហោះសារនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថានាងជាមនុស្ស ដែលងាយស្រួលក្នុង ការរាប់អានអ្នក ណាល្អដាក់ នាងក៏ធ្វើល្អដាក់វិញ។ សុដាលីស៖” តាំងពីកើតមកគឺខ្ញុំជាមនុស្សបែប នេះចរិកត្រង់ទៅ ត្រង់មកច្បាស់ៗ សម្ដីអាក្រក់ខ្លះហើយក៏រាងឈ្លើយបន្តិចដែរ ចូលចិត្តលេងសើចច្រើន ដើម្បីអោយជីវិតមានន័យ”។

អ្នកមេម៉ាយសាច់ខ្ចីរូបនេះបន្តថា”ខ្ញុំមិនដែលគិតចង់ច្រណែនជីវិតរបស់អ្នកណា រាប់អានជាមួយអ្នកណាហើយក៏អោយរាប់អានគេអស់ពីចិត្តព្រោះខ្ញុំតែងតែគិតថា អ្នកណាល្អដាក់យើងក៏ល្អដាក់វិញ ចំណែកអ្នកដែលគេមិនចូលចិត្តយើងក៏ស្រេចតែគេចុះកុំខ្វល់”។

រហូតមកដល់ពេលបច្ចុប្បន្ននេះបើទោះជាត្រូវស្ពាយឈ្មោះជាស្ត្រីមេម៉ាយ សុដាលីស នៅតែរក្សាជំហរ ជាម្ដាយដ៏ល្អ និងរឹងមាំម្នាក់ ដែលបានខិតខំថែរក្សាចិញ្ចឹមថ្នាក់ថ្មមរហូតកូនស្រីនាងមានវ័យធំបន្តិច និងមានមុខមាត់គួរឱ្យក្នាញ់៕

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី