សុខៗរូប​ Liu Yifeiកាលពី ១៣ឆ្នាំមុនផ្ទុះជាថ្មី Fan ខ្លះសរសើរដល់ច្រណែនមុខស្អាតគ្មាន ២នេះ

  • 2021-05-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រស់លេចធ្លោរបស់ Liu Yifei អ្នកណាៗក៏សរសើរដែរ ក្រៅពីសមត្ថភាពឈាន​ដល់​កម្រិតកំពូល​ផ្នែកសិល្បៈ។

ជាក់ស្ដែង​រូបភាព​កាល​ពី​នាង​មាន​អាយុ២១ឆ្នាំ ត្រូវ​បាន​គេ​ចែក​ចាយ​តៗគ្នា​ជាថ្មី ដែល​ពេល​នោះ​សម្រស់​របស់នាង​ធ្វើ​ឲ្យគ្រប់គ្នាអួតកប់ៗមាត់ថា​ឈ្នះ​អស់មារសត្រូវ។ រូបថត​កាល​ពី​នាង​ចូលរួមកម្មវិធី​មួយកាល​ពីឆ្នាំ ២០០៨ ត្រូវ​បាន​សើរើ និង​បង្ហោះជាថ្មី​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពាក់ព័ន្ធ​នឹង​ការ​រក្សា​វ័យ​ឲ្យ​នៅ​តែក្មេង ព្រោះ​ថា​បើប្រៀបធៀប​កាល​ពី ជាង១៣ឆ្នាំមុន និង​បច្ចុប្បន្ន​ Yifei ហាក់ដូចជា​គ្មាន​ចាស់សោះ។ ទាំងភ្នែក ច្រមុះ មាត់ និងទម្រង់មុខរបស់​នាង ត្រូវ​ក្លាយជាប្រធានបទពេញ​បណ្ដាញ​សង្គម​នា​ប៉ុន្មានថ្ងៃនេះ។

រូបភាព​ទាំងនោះ អ្នក​ណា​មើលហើយក៏លាន់មាត់ថា​ នាង​គឺជា​ស្រីស្អាតដាច់គេ ស្បែក​ហ្មត់ខៃ រួមជាមួយនឹង​ទឹក​មុខ​ស្រទន់ កាន់តែ​ធ្វើឲ្យនាង​ក្លាយជា​ទីគយគន់របស់មហាជន។ ទម្រង់​មុខស្រស់ស្អាតគ្រប់ផ្នែក​បែបនេះ​ហើយ ទើប​ Liu Yifei ក្លាយ​ជា​មុខគំរូដែលអ្នកគាំទ្រនារីៗមិនតិចទេ ចង់វះកាត់កែសម្រស់តាមឲ្យបាន​មុខដូចនាង៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី