ស្នេហាសម័យកូវីដរបស់ Ariana Grande ជោគជ័យដល់បាន​រៀបការជាមួយ​នឹង​​គូស្នេហ៍ជាស្ថាពរ

  • 2021-05-18 06:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងអាមេរិកវ័យ ២៧ឆ្នាំ Araina Grande បាន​សម្រេចភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយ​នឹងគូស្នេហ៍របស់ខ្លួន​ហើយគឺ Dalton Gomez នៅ​ចំពោះ​មុខអ្នកចូលរួម​ក្រោម​ ២០នាក់ កាល​ពីចុងសប្ដាហ៍កន្លងទៅនេះ។

ពិធី​មង្គល​ការ​បែប​ឯកជន​ ជា​លក្ខណៈគ្រួសារ​នេះ​ រៀបចំ​នៅ​គេហដ្ឋានរបស់តារាស្រីរូបនេះ ​ក្នុង​រដ្ឋ California។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​វិបសាយ​ TMZ បង្ហើប។

បើ​ទោះ​បី​ជា​មង្គល​ការ​តូចតាច ប៉ុន្តែ​ពោរពេញទៅ​ដោយ​ក្ដី​ស្រឡាញ់ ពេល​វេលា​រីករាយ និង​មាន​ក្ដី​សុខ​បំផុតទាំងកូនកំលោះកូនក្រមុំ និង​គ្រួសារ​ទាំងសងខាង។

គិតមក​ដល់ពេល​នេះ​មាន​រយៈពេល​ ១ឆ្នាំ​ជាង​ហើយ​ដែលពួកគេ​បាន​ទាក់ទង​គ្នា ស្ងាត់ៗ ស្របពេល​មេរោគ​កូវីដ​១៩ ក៏ផ្ទុះ​ខ្លាំង​ ដូចនេះ​ពួកគេ​មិនអាច​ទៅណា​ឆ្ងាយពីផ្ទះបាន ជាហេតុក្រុមអ្នក​ប្រម៉ាញ់រូប​ មិនមានឱកាស​ក្នុង​ការ​ចាប់យក​សកម្មភាព​ណាត់ជួប​គ្នា​នៅ​ទីសាធារណៈបាន​ដូច​មុន៕​

ប្រភព៖ BBC   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី