ប៉ុន្មាន​ថ្ងៃ​នេះ មាន​ការ​ជជែក​វែក​ញែក​ច្រើន​រឿង​ចង់​ឲ្យ Jimmy ក្លាយ​ជា MU សម្រាប់​ឆ្នាំ​បន្ទាប់ ខណៈ​សាមី​ខ្លួន...

  • 2021-05-19 03:05:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Miss Universe បាន​បញ្ចប់​ជា​ស្ថាពរ​តាំង​តែ​ពី​ថ្ងៃ​ទី​ច័ន្ទ​សប្ដាហ៍​នេះ ខណៈ​កញ្ញា រ៉េត សារីតា គឺ​ជា​បេក្ខភាព​តំណាង​កម្ពុជា​ទៅ​ចូល​រួម​កម្មវិធី​នេះ​នៅ​សហរដ្ឋ​អាមេរិក ហើយ​នាង​នឹង​កាន់​តំណែង​នេះ​ពេញ​១​ឆ្នាំ​មុន​ពេល​មាន​បេក្ខភាព​ថ្មី​មក​ជំនួស ស្រប​ពេល​ដែល​ពិធីការិនី​ទូរទស្សន៍​ភីអ៊ិនអ៊ិន ត្រូវ​បាន​គេ​លើក​មក​ជជែក​វែងញែក​ច្រើន​ថា​នាង​សាក​សម​នឹង​បេក្ខភាព​កម្ពុជា​នា​ថ្ងៃ​អនាគត។

ការ​ជជែក​វែក​ញែក​ពី​កញ្ញា ម៉េង ឃុននី ឬ Jimmy Meng ក្រោយ​ពី​មាន​ទំព័រ​ហ្វេសប៊ុក The Universe ដែល​គេ​សង្ស័យ​ជា​ទំព័រ​របស់​អ្នក​គាំទ្រ​កម្មវិធី MU មួយ​នៅ​ក្នុង​ស្រុក បាន​លើក​យក​បេក្ខភាព​តារាស្រី​រូប​នេះ មក​ដាក់​ក្នុង​ជម្រើស​សម្រាប់​តំណែង​ខាង​លើ​នៅ​ឆ្នាំ​បន្ទាប់។

ទំព័រ​នេះ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ក្នុង​ន័យ​ថា នេះ​គឺ​កញ្ញា Jimmy Meng នាង​ជា​ពិធីការិនី តារា​ម៉ូដែល ជា​សិល្បការិនី។ ចំណុច​គួរ​កត់​សម្គាល់​មួយ​ពិសេស គឺ​នាង​អាច​ប្រើ​ប្រាស់​បាន​ជា​ច្រើន​ភាសា ក្នុង​នោះ​មាន ភាសា​ខ្មែរ អង់គ្លេស ចិន និង​ថៃ។ ជាមួយ​គ្នា​នាង​ក៏​មាន​អ្នក​គាំទ្រ​ច្រើន​ទៀត​នៅ​កម្ពុជា ដូច្នេះ​ហើយ តើ​អាច​ទេ នាង​ជា​បេក្ខនារី​បន្ទាប់​សម្រាប់ Miss Universe Cambodia? ហើយ​ថា​តើ អ្វី​ដែល​ប្រិយមិត្ត​គិត ប្រសិន​បើ​នាង​មក​ចូល​រួម​ក្នុង​កម្មវិធី​នេះ?

ឃើញ​ការ​លើក​ឡើង​ដូច្នេះ ប្រិយមិត្ត​នាង​ជា​ច្រើន​បាន​សាទរ និង​លើក​ឡើង​ថា ពិធីការិនី​ដ៏​ស្រស់​ស្អាត​រូប​នេះ សាក​សម​បំផុត។ ប្រិយមិត្ត​ម្នាក់​បាន​សរសេរ​ថា "សម្រាប់ខ្ញុំគាត់ គឺជាស្រ្តីម្នាក់គត់ដែលសក្ត័សមបំផុតក្នុងការទទួលតំណែងបន្ទាប់ពីបង សារីតា ទាំងរូបសម្រស់ ភាសារ ចំណេះដឹង ទំនុកចិត្ត ភាពជឿជាក់... ពិតជាចង់ឃេីញគាត់ចូលរួមប្រកួតបវកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២១ ខ្លាំងមែនទែន ព្រោះថាគេលក់ពាក្យហេីយ Jimmy Meng"។

ប្រិយ​មិត្ត​ផ្សេង​ទៀត បាន​លើក​ឡើង​ក្នុង​លំនាំ​ជាមួយ​គ្នា ដែល​ថា Jimmy គឺ​បាន​ទាំង​ព្រម មិន​ថា​រូប​សម្រស់ សមត្ថភាព​ការងារ ចំណេះ​ដឹង​ទូទៅ និង​សមត្ថភាព​ភាសា​បរទេស គឺ​នាង​អំណោយ​ផល​ទាំង​អស់។ ដូច្នេះ​ហើយ ពិត​ជា​សាក​សម​ប្រសិន​បើ​នាង​ទទួល​បាន​តំណែង​នោះ​មែន។ យ៉ាង​ក៏​ដោយ​គិត​មក​ដល់​ពេល​នេះ សាមី​ខ្លួន នៅ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ជាមួយ​គ្នា sabay ក៏​មិនទាន់​អាច​ភ្ជាប់​ទំនាក់ទំនង​សុំ​ការ​អធិប្បាយ​ពី ជីមមី បាន​នៅ​ឡើយ។

ដូច្នេះ​ហើយ គេ​មិន​ទាន់​ដឹង​ថា នាង​ពេញចិត្ត​ចំពោះ​ការ​លើក​តម្កើង​នេះ ហើយ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ​ហើយ ឬ​យ៉ាង​ណា។ គិត​មក​ត្រឹម​ពេល​នេះ កម្មវិធី Miss Universe Camboidia បាន​បើក​លក់​ពាក្យ​សុំ​ចូល​ប្រកួត​ទៀត​ហើយ ក្នុង​ដំណើរ​ឈាន​ទៅ​ជ្រើសរើស​បេក្ខភាព​ថ្មី​សម្រាប់​តំណាង​កម្ពុជា​ឆ្ពោះ​ទៅ​ឆាក​អន្តរជាតិ។ យ៉ាង​ណា គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា កម្មវិធី​អាច​ដំណើរ​ការ​ទៅ​រួច​ឬ​មិន​រួច ខណៈ​កូវីដ១៩ នៅ​ជា​ឧបសគ្គ​ដ៏​ធំ​នៅ​ឡើយ។

ក្នុង​ចំណុច​នេះ ប្រសិន​បើ​ការ​ជ្រើសរើស​ថ្មី​ដំណើរ​ការ​ទៅ​ពុំ​រួច​នោះ ជម្រើស​នៃ​រើស​បេក្ខភាព​ឆ្នាំ​ចាស់ ដោយ​យក​ចេញ​ពី Top 5 នោះ អាច​នឹង​ជា​សេណារីយ៉ូ​មួយ​ដែល​អាច​ទៅ​រួច ក្នុង​នោះ ប្រិយមិត្ត​ខ្លះ​យល់​ថា ក្នុង​លក្ខខណ្ឌ​នេះ កញ្ញា នេត រក្សា គឺ​ជា​បេក្ខភាព​ដ៏​សាក​សម​ម្នាក់​ដែរ៕

រូបភាព៖ ហ្វេសប៊ុក ជីមមី

អត្ថបទ៖ ទារិកា

អត្ថបទថ្មី