បះរោម! អ៊ិត ជូលីណា បង្ហើរសំនៀងគ្រលួចដូចបេះដាក់ទៅនឹង ខេមរៈ ស្រីពៅ

  • 2021-05-21 08:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ិច ជូលីណា តារាចម្រៀងស្រករក្រោយដែលត្រូវបានគេស្គាល់ថាជាប្អូនជីទួតមួយ នឹងកំពូលតារា ចម្រៀង ខេមរៈ សេរីមន្ដ។ ដោយមានទឹកដមសម្លេងពីរោះពីធម្មជាតិ ជូលីណា ត្រូវបានមហាជនលាន់ មាត់​សរសើរពេលបានស្ដាប់សម្លេងដូចខ្លាំងជាមួយបងស្រីជីទួតមួយនាងគឺ ខេមរៈ ស្រីពៅ។

ថ្មីៗនេះ អ៊ិច ជូលីណា ត្រូវបានទូរទស្សន៍ល្បីមួយឱ្យចូលរួមក្នុងកម្មវិធីតន្ត្រី ហើយនាងតូចបានបក ស្រាយចម្រៀងមួយបទដែលមានចំណងជើងថា” សមមុខហើយដែលអូនក្បត់បង ” ដែលជាសំនៀងដើមកញ្ញា ខេមរៈ ស្រីពៅ ។ បន្ទាប់ពីបានស្ដាប់សម្លេងរបស់ ជូលីណា ធ្វើឱ្យមហាជនបះរោម នឹងភ្ញាក់ ផ្អើលខ្លាំងរហូតនឹករលឹកដល់សម្លេង ខេមរៈ ស្រីពៅ ព្រោះតែពួកគេមានទឹកដម សម្លេងពីរោះមុត ក្រលួចដូចគ្នាស្ទើតែ៩០%ទៅហើយ។

រម្លឹងផងដែរថា អ៊ិត ជូលីណា ត្រូវបានគេស្គាល់ថាជាប់សែស្រឡាយជាមួយលោក ខេមរៈ សេរីមន្ដ នាម​ជា​បងប្អូនជីទួតមួយ​នឹង​គ្នា ហើយបច្ចុប្បន្ន ជូលី ទើបតែមានអាយុ១៧ប៉ុណ្ណោះ។ ស្រីតូច​រូប​នេះ មានស្រុក​កំណើត មកពីខេត្តកំពង់ចាម។ ដោយ​មាន​និស្ស័យ និង​ទេពកោសល្យ​លើ​សិល្បៈ​ចម្រៀង នាង​ក៏​បាន​បោះជំហ៊ានប្រឡូកក្នុងសិល្បៈតាម​ការ​យិតយោង​ពី​បង​ជីទួត​មួយ​ខាង​លើ យ៉ាងណាក្ដីបច្ចុប្បន្ននាងនៅ តែបន្តតការសិក្សាថ្នាក់ទី១២ដដែល៕

ចង់ដឹងថាសំឡេងរបស់ ជូលីណា ពីរោះ និងស្រដៀងខ្លាំងនឹង ខេមរៈ ស្រីពៅ កម្រិតណាទស្សនាវីដេអូ ខាងក្រោម៖

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី