Pouk Mak(ពួកម៉ាក) កម្មវិធីឈែតភាសាខ្មែរដំបូងគេ កម្រិតដូចគ្នានឹងកម្មវិធីផ្ញើសារលំដាប់ពិភពលោក
- 2021-05-22 04:28:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pouk Mak(ពួកម៉ាក) កម្មវិធីឈែតភាសាខ្មែរដំបូងគេ កម្រិតដូចគ្នានឹងកម្មវិធីផ្ញើសារលំដាប់ពិភពលោក
ចន្លោះមិនឃើញ
បន្ទាប់ពីប្រកាសដាក់ឲ្យប្រើប្រាស់សាកល្បងកាលពីដើមខែកុម្ភៈកន្លងទៅ។ ឥឡូវនេះ "ពួកម៉ាក-Pouk Mak” គឺជាឈ្មោះកម្មវិធីផ្ញើរសារបង្កើតឡើងដោយទឹកដៃអ្នកសរសេរកូដនិងឌីហ្សាញជនជាតិខ្មែរ សម្រាប់ប្រជាជនខ្មែរគ្រប់ៗគ្នា ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី។
កម្មវិធីនេះសាមញ្ញ ងាយស្រួលប្រើប្រាស់មានភាសាខ្មែរសម្រាប់ជនជាតិខ្មែរ ហើយអ្នកក៏អាចជ្រើសរើសប្រើប្រាស់ជាភាសាអង់គ្លេស បានផងដែរ។ រៀងរាល់ទិន្នន័យនៃការប្រើប្រាស់នឹងត្រូវទៅបំលែងជាទម្រង់កូដ ដោយប្រើប្រាស់ជាមួយមុខងារ Data Encryption ដើម្បីរក្សាសុវត្ថិភាពនិងការសម្ងាត់ជានិច្ច មានន័យថា កម្រិតដូចគ្នានឹងកម្មវិធីផ្ញើសារលំដាប់ពិភពលោកដទៃកំពុងល្បីដូច្នោះដែរ។
លក្ខណៈពិសេសជាងគេគឺ សេវាកម្មរក្សាទុកព័ត៌មានប័ណ្ណចាក់ថ្នាំបង្ការ(វ៉ាក់សាំងកូវីដ-១៩) ឬព័ត៌មាននានាពាក់ព័ន្ធនឹងការធ្វើតេស្តរកវីរុសកូវីដ-១៩ ត្រូវបានដាក់ឲ្យដំណើរដើម្បីជាដំណោះស្រាយថ្មីមួយឲ្យអ្នករាល់គ្នាអាចរក្សាទុកប័ណ្ណផ្ទាល់ខ្លួន ដោយអ្នកគ្រាន់តែចុចស្កេនរួចបង្ហាញបុគ្គលិកសុខាភិបាលជាការស្រេច។
មុខងារថ្មីសន្លាងនេះ ផ្តល់ជូននូវភាពងាយស្រួល រក្សាទុកនូវព័ត៌មានអំពីការចាក់វ៉ាក់សាំងរបស់ពួកគេ តាមប្រព័ន្ធឌីជីថល នៅពេលអ្នកធ្វើដំណើរទៅទីណាមួយ ដោយមិនបាច់បារម្ភពីការបាត់បង់ប័ណ្ណនោះទេ។
សេវាកម្ម App ឥតគិតថ្លៃនេះអ្នកអាចដោនឡូតបានទាំងនៅលើ iOS និង Android App ដែលត្រូវបានចេញប្រើប្រាស់ជាផ្លូវការ រួមនឹងមុខងារដ៏សំបូរបែបជាច្រើនដូចជា៖ តេ ឬ Chat ផ្ញើឯកសាររូបភាព និងវីឌីអូ, មាន Sticker កាលីបៗឡូយៗដោយឥតគិតថ្លៃ និងឯកសារសំខាន់ៗផ្សេងទៀតបែបឌីជីថល ជាពិសេសមាន News feeds អាចតាមដានព័ត៌មានពេលមានកម្មវិធីពិសេសៗនិងឈ្នះរង្វាន់ជាច្រើន ថែមទៀតផង។
លើសពីនេះទៀត បន្ទាប់ពីដាក់ឲ្យដំណើការទាញយកជាផ្លូវការត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ Pouk Mak app ហក់ឡើងមកឈរលំដាប់លេខរៀងទី ៣ ក្នុង Play Store នៅលើតារាងកម្មវិធីឆាតប្រចាំប្រទេសកម្ពុជា។
ស្ថិតក្នុងកាលៈទេៈសៈដ៏លំបាកនេះ សម្រាប់អតិថិជនសែលកាតទាំងអស់នឹងដើម្បីទទួលបាន 2GB ឥតគិតថ្លៃក្នុងមួយខែ អស់បារម្ភរឿងអស់លុយអ៊ីនធើណិត ដោយគ្រាន់តែដោនឡូតនិងប្រើប្រាស់ជាប្រចាំ៕
ដោនឡូតឥឡូវនេះ នៅទីនេះចុច៖ App Store | Play Store