តូតា ឆ្លើយ​តប​វិញ ពេល​មាន​បុរស​ម្នាក់ ចូល​មក​ Comment រឿងនាង​ពាក់អាវហាត់ប្រាណ

  • 2021-05-26 06:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះតារាសម្ដែងអ្នកនាង ម៉ាក សែនសូនីតា (តូតា) បង្ហោះសារហួសចិត្តប៉ុន្មានឃ្លា ក្រោយមាន​បុរស​ម្នាក់ប្រើប្រាស់បណ្ដាញសង្គមហើយ​ចូល​មក​ Comment លើរឿងនាង​ពាក់អាវវាលចេញសាច់ពេល​ហាត់ប្រាណ។

តូតា ត្រូវបានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចពោលពាក្យរិះគន់នាងរឿងសម្លៀកបំពាក់ហាត់ ប្រាណមានសភាពសិចស៊ីចេញសាច់ ក្នុង​នោះ​ក៏​មាន​ប្រិយមិត្ត​បាន​សំណូម​ពរ​ឲ្យ​នាង​ពិចារណ៍​លើ​សកម្មភាព​របស់​នាង​ផង​ដែរ។ ប្រិយមិត្ត​លើក​ឡើង​ថា ”ជាសំណូមពររបស់ខ្ញុំ យើងជាតារាសម្ដែងមួយ រូបគួរណា ស្លៀកពាក់ជាគំរូដល់អ្នកដទៃ”។

ក្រោយ​ឃើញយ៉ាងដូច្នេះ អ្នកម៉ាកសាច់សខ្ចីរូបនេះមិនបង្អង់យូក៏ដាច់ ចិត្តបង្ហោះ សារជាការឆ្លើយតទៅកាន់ប្រិយមិត្ត​ដែល​លើក​ឡើង​ពី​រឿង​នាងរឿងពាក់អាវហាត់ប្រាណចេញសាច់ វាលខ្នង បែបនេះ។ តូតា ថ្លែង ៖” សូមជួយបែងចែកអោយដាច់ផង រវាងអាវកីឡានឹងអាវទ្រនាប់ឈុតកីឡា បែបនេះ គេពាក់ពេញពិភពលោក ហើយក៏គេផុសពេញនៅលើ social media គេដែល (មិនតារាមិន ថាអ្នកធម្មតា) តែសំរាប់តារាខ្មែរគឺអត់បានទ ខុសរហូត..”។

តូតា បាន​រៀបការ​ជាមួយ​ផលិតករ ប៉ុល វិបូ ហៅ នីត កាល​ពិ​ឆ្នាំ​ទៅ មក​ដល់​បច្ចុប្បន្ន​នាង​មាន​បុត្រ​ម្នាក់។ តារា​ស្រី​រូប​នេះ គេ​មើល​ឃើញ​ថា មាន​សំណាង​បាន​ស្វាមី​ស្រឡាញ់ និង​ថ្នាក់​ថម។ ម្សិលមិញ​នេះ នាង​ទើប​តែ​ទទួល​បាន​កាដូរថយន្ត​តម្លៃ​ជិត ១០ម៉ឺន​ដុល្លារ​ពី​ស្វាមី​ទៀត​ផង។ ចំណុច​គួរ​កត់​សម្គាល់​បន្ថែម​ទៀត បើ​ទោះ​មាន​ស្វាមី មាន​ទាំង​កូន​ថែម​ទៀត​ក៏​ដោយ ប៉ុន្តែ​គេ​ឃើញ​ តូតា រឹត​តែ​ស្អាត សាច់ស ពិសេស​រាង​នៅ​តែ​ស្អាត ក្នុង​នោះ គេ​ឃើញ​នាង ខំប្រឹងហាត់ប្រាណជា​ប្រចាំ៕

អត្ថបទ៖ Pav SreyPich