អ្នកចង់ចាប់ផ្ដើមអាជីវកម្មដំបូង ត្រូវដឹងពីចំណុចសំខាន់ទាំង ៣ នេះ
- 2021-06-04 07:35:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចង់ចាប់ផ្ដើមអាជីវកម្មដំបូង ត្រូវដឹងពីចំណុចសំខាន់ទាំង ៣ នេះ
ចន្លោះមិនឃើញ
មានគំនិតចង់ធ្វើអាជីវកម្មមានអីទៅពិបាកតែបើគិតមែនទែនទៅតើនឹងត្រូវប្រកបរបរអីនោះ ទើបជារឿងដែលឈឺក្បាលបំផុត។ វាត្រូវការពេលវេលាបន្តិច ដើម្បីគិតដល់របរដែលខ្លួនចង់បង្កើត។ ក្នុងការបង្កើតរបរមួយ យើងគួរគិតដល់ពេលអនាគតវា ថាតើវានឹងអាចបន្តដំណើជាមួយយើងបានដល់ពេលណា។ យើងត្រូវចាំថាយើងជាអ្នកបង្កើតវា ហើយវាគឺជាអ្នកចិញ្ចឹមយើង។ ដូចនេះយើងត្រូវតែគិត ឲ្យល្អិតល្អន់បំផុតមុននឹងចាប់យករបរណាមួយនោះ។
លោក ជី សិលា នាយកប្រតិបត្តិនៃក្រុមហ៊ុន Sabay Digital បានផ្ដល់គន្លឹះសំខាន់ៗចំនួន ៣ ដែលជាបទពិសោធក្នុងការចាប់ផ្ដើមអាជីវកម្មដំបូងដើម្បីទទួលបានជោគជ័យ។ ខាងក្រោមនេះគឺជាគំនិត និងគោលការណ៍ជាមូលដ្ឋាន មួយចំនួនដែលអាចជួយសំរួលដល់ការបង្កើត អាជីវកម្ម។
១. នាំយកអាជីវកម្មរបស់អ្នកចូលទៅកាន់ទីផ្សារ
ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយអំពីផលិតផល ឬសេវាកម្មរបស់អ្នកឲ្យបានទូលំទូលាយជាមុនសិន ដើម្បីឲ្យអតិថិជនរបស់យើងបានស្គាល់និងជឿទុកចិត្ត នោះទើបយើងអាចកាត់បន្ថយការខាតបង់។
២. ធនធានមនុស្ស
ការចាំផ្ដើមបើកក្រុមហ៊ុន ឬ អាជីវកម្មថ្មីដំបូងមួយ គឺចាំបាច់ត្រូវមានធនធានមនុស្សឲ្យបានគ្រប់គ្រាន់ ហើយ ធនធានមនុស្សទាំងនោះ ពោរពេញដោយសមត្ថភាពគ្រប់គ្រាន់ និងត្រូវបណ្ដុះបណ្ដាលធនធានដែលខ្លួនមានឲ្យស្គាល់ពីអាជីវកម្មទាំងនោះឲ្យបានច្បាស់លាស់។
៣. ប្រភពហិរញ្ញវត្ថុ (លុយយកមកវិនិយោគ)
លុយគឺជាដួងព្រលឹងធំ នៅក្នុងអាវីវកម្ម។ ដើម្បីឲ្យគ្រប់យ៉ាងអាចដំណើរការទៅបានយើងត្រូវការលុយ បើមិនដូចនេះទេអាជីវកម្មយើងនឹងក្លាយជាអាជីវកម្មមួយដែលមានតែសំបកខ្លួន ឬមានតែគំរោង។
លោក ជី សិលា លើកឡើងទាំង ៣ចំណុចនេះ គឺនៅក្នុងកម្មវិធី Starting Up ដែលជាកម្មវិធីបង្ហាញអំពីបទពិសោធន៍ជាច្រើនរបស់អ្នកជំនួញកម្ពុជា៕
សូមទស្សនាវីដេអូអំពីការជជែកពិភាក្សារបស់អ្នកសម្របសម្រួលកម្មវិធី Starting Up៖