វៀតណាម អាចនឹងទទួលបានបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការកូវីដ ពីប្រទេសមហាអំណាចមួយ
- 2021-06-09 07:13:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម អាចនឹងទទួលបានបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការកូវីដ ពីប្រទេសមហាអំណាចមួយ
ចន្លោះមិនឃើញ
ប្រធានក្រុមប្រឹក្សាសភាជាន់ខ្ពស់របសរុស្ស៊ី លោកស្រី Valentina បាននិយាយថាប្រទេសរុស្ស៊ី កំពុងពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V មកឱ្យប្រទេសវៀតណាម។
ក្នុងកិច្ចចរចាតាមប្រព័ន្ធអ៊ិនធឺណេត របស់លោកស្រី ជាមួយប្រធានរដ្ឋសភាវៀតណាម វូដិនឌិញ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២១ លោកស្រី Matvienko បាននិយាយថាប្រទេសរុស្ស៊ី នឹងប្រឹងប្រែងដើម្បីរក្សានិន្នាការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំង២ នាពេលខាងមុខ។ លោកស្រីបានសន្យាថា ក្រុមប្រឹក្សារបស់រុស្ស៊ីក៏នឹងខិតខំផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។
សមាជិកសភាជាន់ខ្ពស់របស់ប្រទេសវៀតណាម បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ីដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ Sputnik Vចំនួន ១ពាន់ដូស ដល់ប្រទេសវៀតណាមកាលពីដើមឆ្នាំ២០២១នេះ។ ទន្ទឹមនឹងនេះ វៀតណាមក៏មានជំនឿមុតមាំដែលថា រុស្សីនឹងផ្តល់អាទិភាពដល់ប្រទេសវៀតណាមក្នុងការទទួលបានវ៉ាក់សាំង Sputnik V ចំនួន ២០ លានដូសបន្ថែមទៀត៕