ឯកឧត្តម សាយ សំអាល់ ចង់ឱ្យ «ប្រណិតភាព» ក្លាយជាផ្នត់គំនិតថ្មីនៃវិស័យសំណង់កម្ពុជា

  • 2026-01-15 03:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ប្រណិតភាពក៏ជាកត្តាចាំបាច់ក្នុងវិស័យរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ ដែល ត្រូវបញ្ជ្រាបទៅក្នុងផ្នត់គំនិតរបស់សង្គមជាតិយើង។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការគូរប្លង់ ការរចនា និងការតុបតែងលម្អ ( Drawing, Designing and Decoration) គឺជាដំណាក់កាលចាំបាច់ដែលអាចធ្វើឱ្យផ្ទះ កន្លែងធ្វើការ បន្ទប់ ឬលំហរមួយ មានភាពរស់រវើកនិងលេចធ្លោ។ ទាំងនេះមិនសំដៅតែទៅលេីការប្រើប្រាស់សម្ភារ បរិក្ខារ និងសង្ហារឹមដែលមានតម្លៃខ្ពស់នោះទេ ប៉ុន្តែវាអាស្រ័យលើភាពច្នៃប្រឌិត ការផ្សារភ្ជាប់នឹងតម្រូវការរស់នៅ និងសណ្ឋាននៃទីកន្លែង ដើម្បីធានាឱ្យការរៀបចំនេះមានភាពទាក់ទាញ។

ជាថ្មីម្តងទៀត ឯកឧត្តម បានលើកទឹកចិត្តនិងជម្រុញ ការចូលរួមរបស់សាលាដែលកំពុងបណ្តុះបណ្តាលវិស័យជំនាញពាក់ព័ន្ធនគរូបនីយកម្ម ស្ថាបត្យកម្ម និងវិស្វកម្ម និងវិស័យឯកជន គឺពិតជាមានសារសំខាន់ ដើម្បីឱ្យមុខងារនៃការគូរប្លង់ ការរចនា និងការតុបតែងលម្អ កាន់តែល្អប្រសើរ និងមានភាពរស់រវើក ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពកាន់តែប្រសើរឡើងនៃជីវភាពរស់នៅរបស់ប្រជាជន និងសមត្ថភាពជំនាញរបស់ស្ថាបត្យករ និងវិស្វករប៉ុណ្ណោះទេ តែក៏ជាផ្ទាំងរូបភាពមួយដែលអាចតាំងបង្ហាញនូវដំណើរវិវឌ្ឍន៍នៃស្ថាបត្យកម្ម វិស្វកម្ម និងនគរូបនីយកម្មរបស់កម្ពុជា ជារួមផងដែរ៕