Fan គួរដឹង! ប្រវិត្តតស៊ូ របស់កំពូលតារាច្រៀង ព្រាប សុវិត្ថ ក្នុងវិស័យសិល្បៈជាង២ទសវត្សមកនេះ

  • 2021-06-09 07:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ព្រាប សុវិត្ថកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា មានកេរ្ដិ៍ឈ្មោះល្បីខ្លាំងបំផុតហើយលោក ក៏ជាសិល្បកររាមច្បងមួយរូបដែលអាចរក្សាប្រជាប្រិយភាពល្បីរន្ទឺរបស់ខ្លួនជាង២ទសវត្សមកនេះ។ ដោយឡែកនៅពីក្រោយភាពជោគជ័យដ៏ធំក្នុងអាជីពជាកំពូលតារាចម្រៀងនេះ វាមិនមែនទទួលមក ដោយស្រួលនោះទេ គឺតារាចម្រៀងរូបនេះធ្លាប់ឆ្លងការការតស៊ូជាច្រើន និងការវិវិត្តខ្លួនជាច្រើនដំណាក់ កាល ដែលមហាជនមិនច្រើនទេដែលដឹងពីជីវប្រវិត្តតារាចម្រៀងរូបនេះ។

ដូច្នេះថ្ងៃនេះ Sabay និងរម្លឹកប្រវិត្តមួយចំនួន ក៏ដូចជាភាពតស៊ូរបស់កំពូលតារាចម្រៀង ព្រាប សុវិត្ថ។ ចង់ដឹងថា ព្រាប សុវិត្ត មានជីវប្រវិត្តបែបណាមើលខាងក្រោម៖

១. ម្ចាស់បទ”ខ្លុយស្នេហ៍ត្នោតទេ”រូបនេះ កើតនៅថ្ងៃទី ២៥ ឧសភា ឆ្នាំ១៩៧៥ ,ស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល

២.ព្រាប សុវិត្ថ បានឱ្យដឹងថាអ្នកម្ដាយបានសម្រាលលោកនៅក្រោមដើមស្នាយ ដូច្នេះលោកមានឈ្មោះហៅថា"ស្នាយ"

៣. ឃើញមាឌឌាំងសាច់ចាំ រូបរាងសង្ហាមិនចាញ់កូនប្រុសទាំង៣បែបនេះ តែ​លោកមានអាយុ៤៦ឆ្នាំហើយ

៤. នៅឆ្នាំ១៩៩៧ លោក ព្រាប សុវិត្ត បោះជំហ៊ានចូលក្នុងវិស័យសិល្បៈជាលើកដំបូង

៥. បទ”អូនជាបេះដូងបង”ជាចម្រៀងផ្សាយចេញលើកដំបូង ហើយក៏ជាបទធ្វើឱ្យ ព្រាប សុវិត្ត ល្បីឈ្មោះរន្ទឺពេញប្រទេស

៦. ឆ្នាំ ១៩៩៧-១៩៩៩ គឺជាឆ្នាំដែល ព្រាប សុវិត្ថ ក្ដោមក្ដាប់ការងារសិល្បៈ ណែនដៃ និងល្បីឈ្មោះលឿនខ្លាំងបំផុតក្នុងរយៈពេល៣ឆ្នាំ

៧. បុគ្គលសំខាន់ពីររូបតែងតែនៅពីក្រោយភាពជោគជ័យដ៏ធំធេងរបស់តារាចម្រៀងរូបនេះ គឺលោកគ្រូ សួង ពុទ្រ្ទា និងលោកគ្រូ បិន ដាវីត៏៏

៨. ថតខ្សែភាពយន្ដខ្នាតធំជាលើកដំបូង ក្នុង​តំណែងជាតួឯកប្រុសក្នុងរឿង”នេសាទក្រពើ” របស់ហង្ស មាស

៩. តារាចម្រៀងប្រចាំប្រទេសរូបនេះ គឺជាអតីតនិស្សិតនៅសាកលវិទ្យាល័យ ណ័តុន ផ្នែកសេដ្ឋកិច្ច និងច្បាប់ ប៉ុន្តែក្រោយមកលោកត្រូវផ្អាកការសិក្សាដោយសារភាពមមាញឹកការងារសិល្បៈខ្លាំងពេក៕

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី