កម្រឃើញ! នេះហើយ ជាទិដ្ឋភាពនៅការដ្ឋានជីករ៉ែមាស ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា

  • 2021-06-11 03:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពជាច្រើនសន្លឹករបស់ការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាស ផ្ដិតចេញពីដែនអាកាស មើលទៅមានផ្លូវខ្វាត់ខ្វែង កណ្ដាលព្រៃភ្នំ មានគ្រឿងចក្រតូចធំ បាននឹងកំពុងមហាញឹកក្នុងការបូមចម្រាញ់រ៉ែមាសជាខ្លាំង។

ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស លើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ កន្លងមកនេះ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី។

កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ (មួយរយប៉ែតសិបប្រាំ) លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ (សែសិប) លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹង ត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕

ប្រភពរូបភាព៖ ក្រសួងរ៉ែ និងថាមពល

អត្ថបទសម្រួលដោយ ៖ Su In

អត្ថបទពេញនិយម