foodpanda បន្ត​ចែកភេសជ្ជៈ និង​អាហារដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ ដើម្បី​បង្ហាញពី​ក្តីស្រឡាញ់ និង​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ ១៩

  • 2021-06-17 05:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


foodpanda ដែល​ជា​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជា បាននាំយក​​អាហារ និង​ភេសជ្ជៈ​ទៅ​ចែកជូន​ក្រុម​គ្រូ​ពេទ្យ​ជួរ​មុខ នៅ​មន្ទីរ​ពេទ្យមិត្ត​ភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យ​រុស្ស៉ី ដើម្បីសម្តែង​ពី​ការ​​ដឹង​គុណ ក៏ដូច​ជាការ​​បង្ហាញពីការ​លើក​ទឹក​ចិត្ត​ចំពោះ​ការ​លះ​បង់​ទាំង​កម្លាំង​កាយ និងកម្លាំង​ចិត្តរបស់ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ អំឡុង​ពេល​នៃ​យុទ្ធ​នាការ​​ប្រយុទ្ធ​ប្រឆាំងនឹង​ជំ​ងឺកូវីដ-១៩​។

ការ​ដឹក​ជញ្ជូន​ភេសជ្ជៈ និង​អាហារទៅដល់​ដៃ​ក្រុម​គ្រូពេទ្យនេះ ដែលរួម​មាន កាហ្វេ​ចំនួន​៥០​កែវ តែ​ទឹក​ដោះគោ​៥០​កែវ បាយ​ឆា​១០០ប្រអប់ និង​គូប៉ុន​​កុម្ម៉ង់អាហារ​មាន​ទឹកប្រាក់ ​៣ដុល្លារ ​​ចំនួន១០០សន្លឹក ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ឯ​មន្ទីរពេទ្យផ្ទាល់​តែម្តង។

សកម្ម​ភាព​នេះ ក៏​បង្ហាញពី​ការ​សហ​ការ​​យ៉ាង​ស្អិត​រមួតជាមួយ​នឹង​​រដ្ឋា​ភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំ​ងឺ​កូវីដ-១៩ ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក និងការ​ចូលរួម​​ចំណែក​ជួយ​ដល់​សង្គមផង​ដែរ​​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Patrice Vignes នាយក​ប្រចាំ​ប្រទេស​កម្ពុជានៅក្រុមហ៊ុន foodpanda។

លោក​មាន​ប្រសាសន៍​ថា៖ «ក្រៅពីការ​ជួយ​ឲ្យ​ហាង​លក់​ដូរ​ជា​ដៃគូ​របស់​យើងអោយ​មាន​ការ​រីក​លូត​លាស់​​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាត​ត្បាត​នេះ foodpanda តែង​តែ​គិត​​គូរជានិច្ច​​ដល់​អាជ្ញា​ធរ​មូលដ្ឋាន និង​បុគ្គ​លិក​សុខាភិបាល​ចាក់​វ៉ាក់​សាំង ដែល​ជា​ទាហាន​ជួរ​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ ក្នុង​ប្រទេស​កម្ពុជា​»​។

លោក Vignes បាន​បញ្ជាក់​បន្ថែម​ថា៖ «ដើម្បី​ថ្លែង​អំណរគុណ​ដល់​ពួក​គាត់ ក៏ដូច​ជា​ចូលរួម​​ជួយ​ដល់​សង្គម​ និង​រដ្ឋា​ភិបាលកម្ពុជា អំឡុង​ពេល​ដ៏លំបាក​នេះ foodpanda បាន​ជួយ​គាំទ្រ​អាជ្ញា​ធរ​មូលដ្ឋាន ក្រសួង និង​មន្ទីរពេទ្យ​ពាក់​ព័ន្ធ​ជាច្រើន​តាម​រយៈ​ការ​ផ្តល់​ម៉ាស់ អាល់កុល​លាង​ដៃ អាហារ ភេសជ្ជៈ និង​សម្ភារបរិក្ខា​ពេទ្យ​ចាំ​បាច់​ជាច្រើន​ទៀត ដូច​ជា អាវ​វះ​កាត់ មួក​វះ​កាត់ របាំងមុខ និង​ស្រោម​ដៃ ជា​ដើម ដល់​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ជួរ​មុខ​។ <នៅ foodpanda យើង​បណ្តុះ​វប្បធម៌​​​នៃ​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅមក​>​។

ពិត​ណាស់ នេះ​មិនមែន​ជាលើក​ទី​១ឡើយ ដែល foodpanda ចូលរួម​ជួយ​ដល់​សង្គម ក៏ដូច​ជា​សហ​ការ​ជាមួយនឹង​រដ្ឋា​ភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំ​ងឺ​កូវីដ-១៩ ដោយ​កន្លង​មកក្រុមហ៊ុន​ដឹក​ជញ្ជូន​រហ័ស​មួយនេះ បាន​ផ្តល់​អំណោយ​ជា​គ្រឿង​បរិក្ខា​ពេទ្យ និង​សម្ភារ​នានា ដល់​អាជ្ញា​ធរ និងក្រសួង​ពាក់ព័ន្ធ​ចំនួន​៤លើក​រួច​មកហើយ ក៏ដូច​ជា​ចែក​អាហារ និង​ភេសជ្ជៈ​ដល់​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ជួរ​មុខ​ ចំនួន​៥លើក​រួច​មកហើយ​។

លោក​វេជ្ជ​បណ្ឌិត ហ៊ុល វណ្ណថន អនុ​ប្រធាន​រដ្ឋបាលនៃ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ណាម និង​ជា​អ្នក​តំណាង​ឲ្យក្រុមគ្រូពេទ្យ បាន​ឲ្យ​ដឹង​ថា៖ «សកម្មភាព​របស់​ foodpanda គឺ​ជា​ការ​បង្ហាញពី​ការ​លើក​ទឹក​ចិត្ត​ដ៏ធំ​មួយ​ដល់​ក្រុម​គ្រូពេទ្យ​របស់​យើង​។ នេះ​គឺ​ជា​គំរូ​ដ៏ល្អ​មួយ​នៅក្នុង​សង្គម ក៏ដូច​ជា​ការ​បង្ហាញពី​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅមកក្នុង​គ្រា​ដែលលំបាក​។ ការ​ចូល​រួម​របស់​ក្រុមហ៊ុន​​ឯក​ជន គឺ​ជាកម្លាំង​ដែលមិន​អាច​ខ្វះ​បាន​ក្នុង​ដំណាក់​កាល​ដ៏លំបាក​នេះ​»​។

នា​ឱកាស​នេះ​ផង​ដែរ សម្រាប់ខែមិថុនា​ foodpanda នៅ​តែ​ផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា៖

  • ប្រើ​កូដ [Sabay] ដើម្បី​ទទួល​បានការបញ្ចុះតម្លៃ​ 50% off រហូតដល់ ៣ដុល្លារ​មក​វិញ​សម្រាប់​ការ​ចំណាយ​ចាប់​ពី ៤​.៥ដុល្លារ​ឡើង​ទៅ។ បញ្ជាក់​ ៖ ប្រូម៉ូសិន​នេះ​មាន​សុពលភាព​សម្រាប់​អ្នក​ប្រើ foodpanda លើក​ដំបូង​ប៉ុណ្ណោះ​។
  • Happy Pride Month! អបអរក្តីស្រឡាញ់ដែលគ្មានដែនកំណត់ លោកអ្នកអាចចំណេញរហូតទៅដល់ 50% លើអាហារអ្នកចូលចិត្តក្នុងខែមិថុនានេះ។
  • ទទួលបានព័ត៌មានអំពីការបញ្ចុះតម្លៃពិសេសៗ និងការផ្តល់ជូនគូប៉ុនកុម្ម៉ង់អាហារ ប្រចាំថ្ងៃមុនគេ សូមចូលរួម Telegram របស់ foodpanda
  • ចុច​ដោន​ឡូត​អេប foodpanda ដើម្បី​ចុច​ទិញ ស្បៀង​អាហារ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។​

បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម , ប៉ោយប៉ែត , បន្ទាយមានជ័យ, ពោធិ៍​សាត់ និងកំពង់ស្ពឺ។​ តាមចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕

អ៉ិន សុផេង