Fan Bingbing បង់ប្រាក់ពិន័យដែលជាប់បំណុលជាង ១២៣លានដុល្លារអស់ខ្ទេចត្រឹម​រយៈពេល ២ថ្ងៃ

  • 2021-06-21 05:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​បណ្ដាញ​ផ្សព្វផ្សាយព័ត៌មានចិន បាន​ឲ្យដឹង​ថា​ Fan Bingbing បាន​ចំណាយ​លុយ​បង់​ពន្ធ​ចំនួន ៨៨០លានយ័ន (ខ្ទង់ ១២៣,១០៧,៦០០ដុល្លារ) និង​បង់ប្រាក់​ពិន័យរួច ត្រឹម​រយៈពេល​ ២ថ្ងៃ​ប៉ុណ្ណោះ។

​បន្ទាប់​ពី​នាង​ត្រូវ​រង​ពិន័យ​ សម្រាប់​ការមិន​បាន​រាយការណ៍ និងបង់​លុយ​ពន្ធ​ជាង​ ២៤៨លានយ័ន (ខ្ទង់ ៣៤,៦៩៣,៩៦០ដុល្លារ) នាង​ក៏បាន​ដាក់​លក់អគារអាផាតមិន (Apartment) ចំនួន ៤១ Unit នៅ​ក្នុង​ទីក្រុង​ប៉េកាំងភ្លាមៗ។

ទោះ​ជា​យ៉ាង​ណា​ ក៏​នៅ​មិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ថា​ Apartment ដែល​នាង​បាន​ដាក់​លក់​នោះត្រូវ​បាន​លក់​ដាច់អស់ ឬអត់នោះទេ។ យ៉ាង​ណា​មិញ Fan Bingbing ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​លើកដំបូងជាមួយ​នឹង​អង្គរក្ស​ ក្រោយ​លាក់មុខលាក់មាត់ជា​ច្រើន​ខែ ដោយនាង​បាន​ដើរចេញពី​​អគារមួយកន្លែង ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ នោះគឺជា​ការិយាល័យពន្ធ។

ក្រោយមក វីដេអូ​ដែល​បង្ហាញ​នោះ​ក៏​ត្រូប​លុប​បាត់ ស្របពេល​សេចក្ដី​ប្រកាស​ផ្លូវការ មិនទាន់ត្រូវ​បាន​ធ្វើ​ឡើង ដោយសារតែជាប់​បុណ្យជាតិរបស់ចិន៕​ ​

ប្រភព៖ Koreaboo  

អត្ថបទថ្មី