ទាល់ច្រកពេក! អាចារ្យធំ ដាច់ចិត្តប្រកាសសេងហាងកាហ្វេវប្បធម៌ ដើម្បីដោះបំណុល

  • 2021-06-24 08:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហាជំងឺកូវីដ-19រាលត្បាតខ្លាំងពេករហូតធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ចំណូលស្ទើទាំងស្រុង ក្នុងនោះតារាចម្រៀងរ៉េប អាចារ្យធំ ក្ស័យធនរត់មិនរួចដោយថ្មីៗនេះលោកប្រកាស សេងហាង កាហ្វេ វប្បធម៌ លើទឹកដីសៀមរាប ដើម្បីដោះបំណុល។

ដោយសារតែជំងឺកូវីដ-១៩ ធ្វើឱ្យការរកស៊ីរបស់ អាចារ្យធំ ធ្លាក់ចុះជាគំហុកបាត់បង់ប្រាក់ចំណូលស្ទើរ ទាំងស្រុងទើបធ្វើឱ្យរូបលោក ដាច់ចិត្តប្រកាសសេងហាង កាហ្វេវប្បធម៌ក្នុងតម្លៃ ១៤០០០$ ដើម្បី ដោះបំណុល។ មុននឹងសម្រេចចិត្តសេងហាង អាចារ្យធំ ក៏បានព្យាយាមរិះរកព្យាយាមដើម្បី បន្តបើកទ្វា ហាងកាហ្វេនេះ ប៉ុន្តែដោយសារតែជំងឺកូវីដរាលត្បាតបាត់បង់ចំណូលអស់សមត្ថភាពបន្ត ទើបលោក សម្រេចទាំង សោកស្ដាយបែបនេះ។

អាចារ្យធំ៖”ខ្ញុំបាទ អាចារ្យធំ សូមប្រកាស សេងទីតាំង ផ្ទាល់ ផ្ទះកាហ្វេវប្បធម៌ ខេត្តសៀមរាប អាសយដ្ឋាន ៖ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទម្រាំដាច់ចិត្ត ផុសខ្ញុំប្រឹងរកអស់ លទ្ធភាពហើយ! លុយប៉ុណ្ណេះមើលទៅដូចមិនច្រើនប៉ុន្មានទេ តែសម្រាប់ខ្ញុំពេលនេះ គឺហាក់ទូលភ្នំ។ ទាល់ច្រក អស់លទ្ធភាព បន្តហើយ បងប្អូនខ្ញុំសូមជម្រាបលា ទាំងអាល័យ”។

រម្លឹកផងដែរថា កាហ្វេវប្បធម៌ ជាហាងកាហ្វេមួយកន្លែងមានទីតាំងលើទឹកដីសៀមរាប ដែលហាងកាហ្វេ ដ៏មានប្រជាប្រិយភាពមួយ ជាទូទៅភ្ញៀងទេសចណ៍ទៅលេងខេត្តនេះពុំដែលរំលងកាហ្វេនេះបានឡើយ ដោយសារហាងកាហ្វេនេះ រចនាបទឡើងបែបប្រពៃណីខ្មែរ ហើយជាពិសេសភ្ញៀវទៅលេងទីនេះអាច តុបតែងខ្លួនស្លៀកសំលៀកបំពាក់ប្រពៃណីបានទៀតផង៕

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី