លាក់ទុកយូ! ចាន់ គង់ការ ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ ទាំងសង្ហាទាំងពូកែយល់ចិត្តមិនងាយរក!

  • 2021-06-28 06:53:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែលរាងសិចស៊ីខ្ពស់ស្រឡះ ចាន់ គង់ការ ទើបដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាសាធារណ ធ្វើឱ្យគ្រប់គ្នាបើកភ្នែកចំហមាត់ធំៗក្រោយឃើញគូស្នេហ៍នាងមិនមែនជាបុរសខ្មែរនោះទេ ពោលគឺជា ជនបរទេស មានរូបរាងនឹងមុខស្រស់សង្ហារម្នាក់។

ជារឿយៗតារាស្រីរូបស្រស់នេះមិនងាយបើកបង្ហាញឬលេចឭរឿងទំនាក់ទំនងស្នេហាជាមួយបុរសណា ម្នាក់ពីមុនមកទេ ដោយឡែកទើបតែថ្មីៗនេះ គង់ការ ដាច់ចិត្តបង្ហោះរូបភាពគៀកកើយមួយសន្លឹកក្នុង IG បង្ហាញមុខគូស្នេហ៍ផ្អែមល្ហែម ជាជនជាតិបរទេសសង្ហារម្នាក់ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល នឹងអបអរ សាទរនាងជាច្រើន។

មិនតែប៉ុណ្ណោះគ្រប់គ្នាហាក់ចាប់អារម្មណ៍យ៉ាងខ្លាំងលើម្រាមដៃឆ្វេងរបស់ គង់ការ បំពាក់ទៅដោយ ជញ្ចៀនត្បូងភ្លឺចែងចាំងមយវង់ ដែលធ្វើឱ្យអ្នកគាំទ្រកើតការសង្ស័យថា តារាស្រីរូបនេះអាចនឹងមាន ដំណឹងល្អឆាប់ៗខាងមុខ។

យ៉ាងណាមិញបន្ទាប់ពីបានបង្ហាញមុខគូស្នេហ៍រួច គង់ការ បានរៀបរាប់ពីចំណុចល្អរបស់គូស្នេហ៍ បណ្ដូលថា បុរសម្នាក់នេះធ្វើការងារគ្រប់យ៉ាងដើម្បីនាង ហើយតែងតែចម្អិនម្ហូបឱ្យនាងញុំា។ លើសពីនេះអ្វីដែល គង់ការ ពេញចិត្តពេញថ្លើមខ្លាំងនោះគឺគូស្នេហ៍របស់នាង នៅក្បែរចាំគាំទ្រនាងាគ្រប់ពេលវេលា៕

អត្ថបទ៖ Pav SreyPich