លេង​អីចឹងហ្មង! មាស សុខសោភា-វីរសិទ្ធិ ប៉ះ​គ្នា ប្រិយមិត្ត​ថា ដូច​រាជនី​ជួប​ជាមួយ​ទេវបុត្រ

  • 2021-07-01 08:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង មាស សុខសោភា និង ដួង វីរៈសិទ្ធិ បាន​ប៉ះ​គ្នា​ជា​លើក​ដំបូង​ច្រៀង​ឆ្លងឆ្លើយ​គ្នា​ក្នុង​បទ​ចម្រៀង​មួយ​បទ​ដែល​ទើប​នឹង​ចេញ​នៅ​លើ​យូធូប​ផ្លូវ​ការ​របស់​ផលិតកម្ម "រាម" ថ្មី​ៗ​មាន​ចំណង​ជើង​ថា "ព្រួយ​ខ្លាច​បាត់​បង"។

ជំនួប​នេះ គឺ​ជា​ការ​ចាប់​ដៃ​គ្នា​យ៉ាង​កម្រ​របស់​តារា​ចម្រៀង​ទាំង​ពីរ​ដែល​មាន​ទឹក​ដម​សំឡេង ស្រទន់ ផ្អែម​ទាំង​ទ្វេ ដែល​ប្រិយមិត្ត​លើក​ឡើង​ថា គឺ​ជា​ការ​ជួប​ប្រសព្វ​គ្នា​រវាង​ទេពធីតា និង​ទេវបុត្រ និង​ជា​អ្វី​ដែល​ពួក​គេ​បាន​រង់ចាំ​ជា​យូរ​មក​ហើយ។ ដូច្នេះ​ហើយ ស្ថានភាព​ពួក​គេ​ថា ពួក​គេ​ពេញចិត្តណាស់។

ប្រិយមិត្ត​ បាន​នាំ​គ្នា​សរសេរ​សារ​ថា "អ្វីដែលទន្ទឹងរងចាំបានមកដល់ រាជនីសំឡេងធម្មជាតិ បុរស​វាចាផ្អែម"។ អ្នក​ផ្សេង​ទៀត លើក​ឡើង​ដែរ​ថា "ពិរោះ​ណាស់ រាជនី​សំលេង​ពីរោះ​នឹង​ទេវបុត្រ​សំលេង​ផ្អែម ប៉ះ​គ្នា​ហើយ”។ ភាគ​ច្រើន​ពួក​គេ បង្ហាញ​ពី​ការ​ពេញចិត្ត​ចំពោះ​ការ​ដែល​ផលិតកម្ម​បាន​រៀប​ឲ្យ​ពួក​គេ​ទាំង​ពីរ​បាន​ជួប​គ្នា ខណៈ​បទ​ចម្រៀង​ទៀត​សោត ក៏​ពីរោះ​ទាក់ចិត្ត​តែ​ម្ដង។

យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​ការ​ពេញចិត្ត​ចំពោះ​ការ​រៀប​ចំ​នេះ ប្រិយមិត្ត​ខ្លះ​ទៀត ក៏​ចង់​ឲ្យពួក​គេ​មាន​ចំណង​ដៃ​ប្លែក​រួម​គ្នា​ទៀត ដូច​ជា​ប្រភេទ​បទ ច្រៀង​ឆ្លង​ឆ្លើយ ឌឺដង​ផ្លែ​ផ្កា​គ្នា​ជា​ដើម។

បទ​ចម្រៀង "ព្រួយ​ខ្លាច​បាត់​បង" និពន្ធ​ថ្មី​ទី​១​ដែល សោភា និង​វីរៈសិទ្ធី​បាន​ជួប​ច្រៀង​ឆ្លង​ឆ្លើយ​គ្នា តាំង​ពី​បាន​រួម​ទ្រនំ​ជាមួយ​គ្នា​មក។ ប៉ុន្តែ​ការ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​លើក​ទី២ របស់​ពួក​គេ ក្រោយ​ពី​ធ្លាប់​បាន​ចាប់​ដៃគូ​ច្រៀង​ជាមួយ​គ្នា​ក្នុង​បទ "ស្នេហ៍​ឆ្លង​វេហា" ក្នុង​ថ្ងៃ​បើក​សម្ពោធ​ផលិតកម្ម​នៅ​ព្រីមមៀ​សែនសុខ។

បទ​នេះ ស្ដែង​ចេញ​ពីចំណង​ស្នេហ៍​យុវវ័យ​មួយ​គូ ដែល​ផ្ដើម​ឡើង​ដោយ​ភាព​ផ្អែម​ល្ហែម ហើយ​យូរ​ទៅ​ការ​ស្រឡាញ់​ក៏​កាន់​តែ​ជ្រៅ​ទៅៗ។ ចំណុច​នេះ​រាប់​ថា​ជា​គុណ​សម្បត្តិ តែ​វា​ក៏​ជា​វិបត្តិ​ដែរ ព្រោះ​ការ​ស្រឡាញ់​ហួងហែង​ខ្លាំង​ពេក យូរ​ទៅ​ធ្លាក់​ក្នុង​ការ​ប្រចណ្ឌ​ដោយ​មិន​ដឹង​ខ្លួន។ មិន​ត្រឹម​ប៉ុណ្ណឹង ការ​ស្រឡាញ់​ខ្លាំង​ពេក អារម្មណ៍​ភ័យ​ព្រួយ ខ្លាច​បាត់​បង់​រូប​គេ​ក៏​កាន់​តែ​ខ្លាំង​ដែរ ហើយ​យូរ​ៗទៅ ចំណង​បញ្ហា​មួយ​ក៏​បាន​លេច​ឡើង ដោយ​គ្មាន​បាន​តាំង​ចិត្ត។

សោភា ព្រួយ​យ៉ាង​ណា​ខ្លះ ពីរោះ​បែប​ណា ស្ដាប់​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី