រកណាបាន! មកស្គាល់មុខមាត់ និងប្រវត្តិពិតរបស់គូស្នេហ៍តារាម៉ូដែល ចាន់ គង់ការ

  • 2021-07-06 07:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះតារាសម្ដែង និងតារាម៉ូដែល ចាន់ គង់ការ ទើបតែដាច់ចិត្តបើកបង្ហាញមុខមាត់ពិត គូស្នេហ៍ ដែលលាក់មុខអស់រយៈពេលច្រើនឆ្នាំ ហើយមិនត្រឹមតែសង្ហា លើសពីនេះគូស្នេហ៍តារាម៉ូដែល រូបនេះមានប្រវត្តិពិសេសថែមទៀតផង។

បន្ទាប់ពីបង្ហាញមុខគូស្នេហ៍ផ្អែមល្ហែមរួចមក តារាម៉ូដែលរាងខ្ពស់ស្រឡះ គង់ការ ធ្លាប់បង្ហើបប្រាប់ Sabay ពីប្រវត្តិផ្ដើមស្នេហ៍ នឹងប្រវត្តិពិតគូស្នេហ៍យ៉ាងដូច្នេះថា កម្លោះសង្ហារាងខ្ពស់នៅក្នុងរូបថត ជាមួយនាងនោះគឺជាអនាគតស្វាមី ជាជនជាតិអូស្ត្រាលី ហើយលោកគឺជាអ្នកជំនាញខាងរកស៊ីម្នាក់ ។ អ្នកទាំងពីរបានស្គាល់គ្នាអស់រយៈ ៥ឆ្នាំមកហើយតាំងពី នាងមិនទាន់ចូលប្រលងម៉ូដែលមកម្ល៉េះ។

ចាន់ គង់ការ រៀបរាប់ពីគូស្នេហ៍ថា៖”ខ្ញុំនឹងគាត់ស្គាល់គ្នាយូរតាំងពីខ្ញុំមិនទាន់ចូលប្រកួតកម្មវិធី ដើរម៉ូដមកម្ល៉េះ គ្រាន់តែខ្ជិលមិនចង់បង្ហាញជាសាធារណៈអីច្រើន ហើយកាលនោះពួកយើងធ្វើការនៅ ក្នុងក្រុមហ៊ុនជាមួយគ្នា ប៉ុន្តែគាត់រស់នៅ អូស្ត្រាលី នៅឡើយ បន្ទាប់មកពួកយើងក៏សម្រេចចិត្តសេពគប់ជាមួយគ្នា គាត់ក៏មករស់នៅកម្ពុជាតែម្ដង”។

យ៉ាងមិញអ្វីដែល គង់ការ ស្រលាញ់ដកចិត្តមិនរួចពីដៃគូនាងនោះគឺ កម្លោះអូស្រ្តាលី រូបនេះពូកែយល់ចិត្ត ពូកែធ្វើម្ហូប និងតែងតែនៅពីក្រោយចាំគាំទ្រការសម្រេចចិត្តរបស់ គង់ការ ជានិច្ច៕

អត្ថបទ៖ Pav SreyPich