ដើម្បីក្ដីសុខអ្នកម្ដាយ តូតា ផ្គាប់ចិត្តសុទ្ធតែមាសទាំងឈុតៗចាំងភ្នែក

  • 2021-07-20 07:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីល្បីឈ្មោះ ម៉ាក សែនសូនីតា ធ្វើឱ្យមហាជនកោតសរសើរមិនតិចនាក់នោះទេ ដោយ ថ្មីៗនេះនាងបានជូនកាដូយ៉ាងពិសេសដើម្បីក្ដីសុខ ចំពោះអ្នកម្ដាយជាទីស្រលាញ់ជាមួយនឹងខែ្សក មាសក្រវិលមាសចំនួនមួយឈុតចែងចាំងតែម្ដង។

តាមរយៈ IG ផ្លូវការរបស់តារាស្រីថ្ពាល់ខួចរូបនេះ បានបង្ហោះនូវវីដេអូខ្លីមួយបង្ហាញពីសកម្មភាពរបស់ នាងជូនកាដូពីសេសយ៉ាងគាប់ចិត្តសម្រាប់អ្នកម្ដាយ ហើយឃើញថាស្រីស្អាតរូបនេះចាយទុនសម្រាប់ ក្ដីសុខម្ដាយ មាសទាំងឈុតតែម្ដងជាមួយនឹង ខ្សែកមាស ក្រវិលមាសភ្លឺចាំងមួយគូ។

បន្ទាប់ពីទទួលបានឈុតមាសនេះរួចអ្នកម្ដាយ សូនីតា ហាក់បង្ហាញអារម្មណ៍ពេញចិត្ត ត្រេកអរយ៉ាង ខ្លាំងចំពោះទឹកចិត្តធំធេងរបស់កូនស្រីបណ្ដូលចិត្ត ដែលបានផ្ដល់ជូនវត្តុមានតម្លៃយ៉ាងដូច្នេះចំពោះ ខ្លួន(តាមរយៈវីដេអូ)។

យ៉ាងមិញរហូតមកដល់បច្ចុប្បន្ន តារាស្រីឈានមុខរូបនេះ ហាក់មិនទាន់លេចវត្តមានក្នុងវិស័យសិល្បៈ វិញនៅឡើយ ក្រោយរៀបអាពាហ៍ពិពាហ៍ និងបន្សល់បានចំណងដៃកូនប្រុសគួរឱ្យស្រលាញ់ម្នាក់។ ហើយបើទោះជាមិនទាន់អើពើជាមួយសិល្បៈក្ដី តូតា ក៏កំពុងមមាញឹកខ្លាំងជាមួយអាជីវកម្មហាងលក់ មាស របស់ខ្លួនផងដែរ៕

អត្ថបទ៖ Pav SreyPich