BTS បំបែកកំណត់ត្រា ១១ឆ្នាំរបស់ Katy Perry បានដោយងាយតាមរយៈបទឈ្នះៗ «Permission To Dance»
- 2021-07-23 02:53:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BTS បំបែកកំណត់ត្រា ១១ឆ្នាំរបស់ Katy Perry បានដោយងាយតាមរយៈបទឈ្នះៗ «Permission To Dance»
ចន្លោះមិនឃើញ
បន្ទាប់ពីជាប់លេខ ១លើតារាង Billboard’s Hot 100 រយៈពេលដល់ទៅ ៧សប្ដាហ៍ជាប់គ្នាមក បទ «Butter» ក៏បានលើកមកុដឲ្យទៅបទ «Permission To Dance» ម្ដង ដោយខ្លួនត្រូវធ្លាក់ទៅគ្រងតំណែងលេខ ៧វិញ។
មកដល់ពេលនេះបទ «Permission To Dance» ត្រូវក្លាយជាស្ដេចប្រចាំតារាង Hot 100 ស្របពេលបទ «Butter» ទៅចាប់តំណែងលេខ ១លើតារាង Song of the Summer ម្ដង។
ផ្អែកតាម Billboard ការគ្រោងតំណែងឌុបនេះ គឺកម្រមានអ្នកណាធ្វើបានណាស់។ ជាការពិត គ្មានតារាណាមានសមត្ថភាព និងវាសនាផ្ទួនៗជាប់លេខ ១ លើតារាង Hot 100 ផង និង Song Of The Summer ផងទេ ក្នុងរយៈពេលជិត ១១ឆ្នាំកន្លងមកនេះ។ ប៉ុន្តែគេនៅចាំបានថា Katy Perry គឺជាតារាចុងក្រោយដែលបានសម្រេចរឿងនេះកាលពីឆ្នាំ ២០១០។
កាលពីឆ្នាំ ២០១០ បទ "California Gurls” របស់ Katy Perry បានគ្រងតំណែងកំពូលលេខ ១លើតារាង Song Of The Summer ស្របពេលបទរបស់នាងមួយទៀតគឺ "Teenage Dream” ឈ្នះដៃឡើងកាន់ចំណាត់ថ្នាក់ទី ១លើតារាង Hot 100៕