Ji Chang Wook ក្លាយជា​តារាកូរ៉េម្នាក់ទៀត​ដែល​ឆ្លងមេរោគ​ COVID-19

  • 2021-07-26 05:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការចេញផ្សាយ​របស់​ JTBC បាន​បញ្ជាក់​ថា​ Ji Chang Wook បាន​ធ្វើតេស្ត​រក​ឃើញ​មេរោគកូវីដ ១៩​ ហើយ​ភ្លាមៗ​លោកបាន​ដាក់​ខ្លួន​ដាច់ដោយឡែក​ពីគេឯង ដើម្បី​សម្រាក​ព្យាបាល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ព័ត៌មាន តារា​ប្រុសរូបនេះ​ដឹង​ខ្លួន​ថា​មានអាការៈមិនស្រួល ហើយក៏បាន​ទៅធ្វើតេស្ត ឯលទ្ធផល ចេញមក​គឺ​មាន​សញ្ញាវិជ្ជមានកូវីដ។ ចំណែក​ការងារថតរឿងថ្មី «Annarasumanara» ត្រូវ​ផ្អាក​សិន​ដែរ ស្របពេលក្រុមការងារ​រឿង​ទាំងអស់បាន​ធ្វើតេស្តជា​បន្តបន្ទាប់ ព្រម​ទាំង​កំពុង​ចាំ​លទ្ធផល​ចេញមក៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម