អាវយ័ន្តជិតបាត់បង់ពីតាមសង្វៀនហើយ បន្តិចទៀតអាចឈានដល់មង្គលបត់ដែលថៃចម្លងទៅ
- 2021-07-27 02:49:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាវយ័ន្តជិតបាត់បង់ពីតាមសង្វៀនហើយ បន្តិចទៀតអាចឈានដល់មង្គលបត់ដែលថៃចម្លងទៅ
ចន្លោះមិនឃើញ
ចាស់បុរាណខ្មែរតែងមានក្បួនច្បាប់តម្រូវឲ្យកីឡាករប្រដាល់ធ្វើ មុនពេលឡើងសង្វៀនប្រកួត ប៉ុន្តែបច្ចុប្បន្ននេះកីឡាករខ្លះប្រើ និងកីឡាករខ្លះមិនប្រើ ដែលនេះនឹងអាចធ្វើឲ្យបាត់បង់ដូចជា អាវយ័ន្ត ប្រថាប់ដៃ មង្គលបត់ និងភ្លេងឆៃយ៉ាំ រួមទាំងការថ្វាយបង្គំគ្រូជាដើម។
ទាក់ទងចំណុចនេះលោក ស៊ន អេលីត គ្រូប្រដាល់ប្រចាំក្លឹបនាយដ្ឋានអង្គរក្សដែលបានរៀបចំកម្មវិធីប្រកួត Kun Khmer All Star កាលពីពេលថ្មីៗបានព្យាយាមបង្ហាញចេញទាំងអស់តែម្ដងដោយមានទាំងអាវយ័ន្តដែលកីឡាករប្រដាល់មួយចំនួនធំនៅតាមស្ថានីយទូរទស្សន៍នានាស្ទើរតែភ្លេចបាត់ហើយ។ យ៉ាងណាទាក់ទងចំណុចខាងលើដែលបានបង្ហាញឲ្យប្រិយមិត្តបានឃើញមាន អាវយ័ន្ត ប្រថាប់ដៃ មង្គលបត់ និងភ្លេងឆៃយ៉ាំនេះ គឺជាកេរដំណែលពីដូនតារបស់ខ្មែរដែលបានធ្វើវាជាប្រចាំក្នុងការប្រកួតប្រដាល់ម្ដងៗ។
ក្នុងការតម្រូវឲ្យមានការរៀបតាមក្បូនច្បាប់បែបនេះគ្រូប្រដាល់ដដែលបានរៀបរាប់ឲ្យដឹងទៀតថា បច្ចុប្បន្នកីឡាករប្រដាល់សូម្បីថ្វាយបង្គំគ្រូក៏លែងចង់មានដែរ។ មែនទែនទៅការធ្វើបែបនេះវាអាចធ្វើឲ្យបាត់បង់តួយ៉ាងដូចជា អាវយ័ន្តនេះជាដើម។ ក្រៅពីនោះនៅមាន ប្រថាប់ដៃ និងមង្គលបត់ ដែលថៃកំពុងប្រើជាប្រចាំ ហើយប្រទេសនេះគេប្រឹងប្រែងថែរក្សាណាស់ ដែលប្រិយមិត្តក៏ដឹងហើយថានេះជារបស់ខ្មែរដែលថៃបានយកទៅ។
លោកព្យាយាមបង្ហាញឡើងវិញបែបនេះ ពីព្រោះគោលបំណងតែមួយគតគឺចង់ឲ្យគ្រប់គ្នាចូលរួមថែរក្សាកុំឲ្យបាត់បង់។ រំលឹកថា ការរៀបចំលើកទី១នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ដោយសារការរៀបប្រកបដោយភាពត្រឹមត្រូវ ពិសេសគឺបានព្យាយាមបង្ហាញចេញកេរដំណែលដូនតាខ្មែរនូវចំណុចសំខាន់ៗខាងលើ៕