គួរឱ្យគោរព! ទឹកចិត្តអាណិត ម៉ាត់ យ៉ាមីន សុខចិត្ត​លូកដៃឱ្យ​វេសលីខាំ

  • 2021-07-28 06:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេល ជា វេសលី របស់បឹងកេតដួលបោកក្បាលនឹង​ដី​សឺមួយ​ភាំង​ ខ្សែបម្រើ ម៉ាត់ យ៉ាមីន របស់​ក្លឹប​នគរបាលជាតិ និង​ជា​អតីត​មិត្ត​រួម​ក្រុម ភ្លាមៗ​នោះ​បានរត់ទៅជួយ ហើយ​ថែមទាំង​លូកដៃឱ្យ​​ខាំ ដ្បិត​រូប​គេ​ខ្លាច​​វេសលីមាន​​គ្រោះថ្នាក់​ដល់​អាយុជីវិត។

ម៉ាត់ យ៉ាមីន កំពុង​មើលវេសលី

អតីតកីឡាករបឹងកេតបញ្ជាក់​បែប​នេះ​ថា ៖«ដំបូងនិយាយទៅខ្ញុំនៅឆ្ងាយនៅក្រោយណ៎ ស្លីនិងដេតហ្នឹងប៉ះគ្នានៅពាក់កណ្ដាលតារាង គ្រាន់តែប៉ះគ្នាភ្លាមហ្នឹង ស្លីក្រញ៉ង់ដៃក្រញ៉ង់ដៃឡើងលើ ខ្ញុំឃើញអ៊ីចឹងខ្ញុំដឹងបាត់ហើយថាបោកក្បាលបាត់ហើយ ខ្ញុំរត់ពីក្រោមទៅ អ្នកជិតហ្នឹងដំបូងគេអត់ចាប់អារម្មណ៍ទេស្មានតែដួលធម្មតា ពេលទៅដល់ខ្ញុំគ្រាន់ទះសួរស្លី? តែអត់ទាន់ខាំថ្គាមទេ រួចមកបានខ្ញុំលូកដៃឱ្យ​ខាំ ព្រោះអីខ្លាចវាខាំថ្គាម ពេលលូកទៅហើយចាប់ផ្ដើមខាំ ខ្ញុំក៏ហែកមាត់ទៅ តែហែកអត់ឈ្នះមាត់ មាត់ខាំខ្លាំងពេក ខ្ញុំខំប្រឹងហែកក៏លូកដៃឱ្យ​ខាំហ្មងទៅ»។

ខ្សែ​បម្រើ​ឆ្នើម​ ម៉ាត់ យ៉ាមីន បានប្រាប់ទៀតថារូបគេធ្វើបែបនេះ ព្រោះធ្លាប់មើលវីដេអូបរទេស និង​ជួយ​តាម​ដែលអាច​ធ្វើ​បាន​ ព្រោះ​បើមិនដូច្នេះទេវេសលី អាចនឹងខាំថ្គាម ឬមានគ្រោះថ្នាក់​ដល់​អាយុជីវិត ហើយអ្វីដែលគេធ្វើនេះ គឺទឹកចិត្តស្រលាញ់ ការ​ចេះឈឺឆ្អាល និងអាណិតអាសូរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម