មិនប្រកាន់ការងារ អ្នកឧកញ៉ា គិត ម៉េង ពីកំពូលមហាសេដ្ឋីមកធ្វើជាអ្នក Delivery ភ្ញាក់ផ្អើលពេញហ្វេសប៊ុកម្សិលមិញ

  • 2021-07-30 02:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តអ្នកលេងបណ្តាញសង្គមបានចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីឃើញការបង្ហោះមួយដែលអ្នកឧកញ្ញ៉ា គិត ម៉េង បានធ្វើជាអ្នកដឹកទំនិញ វីងម៉ល។ លើសពីនេះ អ្នកឧកញ្ញ៉ា គិត ម៉េង បានដឹកទំនិញមួយចំនួនទៅឱ្យអ្នកឧកញ្ញ៉ា ហុង ពីវ ដែលធ្វើឱ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ ទី ២៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នក ឧកញ្ញ៉ា គិត ម៉េង បានបង្ហោះដោយមានអត្ថន័យខ្លឹមសារថា៖ ''ថ្ងៃនេះ ខ្ញុំមានមោទនភាពណាស់ដែលក្រុមហ៊ុនវីងបានបើកដំណើរការវីងម៉លនៅខេត្តសៀមរាប។ ក្នុងអំទ្បុងពេលជំងឺកូវីដ-១៩នេះ យើងបានឃើញអាជីវកម្មជាច្រើនត្រូវបានប៉ះពាល់ ដែលបង្កបញ្ហាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនយើងជាច្រើន។ ខណៈពេលដែលយើងអនុវត្តវិធានការណែនាំតាមរបស់រាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ អាជីវកម្មនៅតែអាចបន្តជាមួយនឹងបច្ចេកវិទ្យានេះ ដែលវីងម៉លបានមកដល់ទីនេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃការទិញអីវ៉ាន់ប្រកបដោយសុវត្ថិភាព តម្លៃទាប សម្រាប់ពាណិជ្ជករ អ្នកលក់ជាមួយនឹងការដឹកជូនដោយឥតគិតថ្លៃដល់អតិថិជន។"

អ្នកឧកញ្ញ៉ាបានបន្តទៀតថា៖ "ខ្ញុំជឿជាក់យ៉ាងមុតមាំថាធនាគារវីង និងវីងម៉លកំពុងកសាងសេដ្ឋកិច្ចបើកចំហនៅកម្ពុជា តាមរយៈការបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ពាណិជ្ជករ អតិថិជន និងសហគមន៍ទាំងមូលរបស់យើង។ ជាមួយនឹងសេវាកម្មបន្ថែម អ្នកលក់របស់យើងនឹងអាចបង្កើនបរិមាណលក់របស់ពួកគាត់ តាមរយៈការដឹកជញ្ជូនពីផ្ទះ ខណៈពេលដែលអតិថិជនរបស់យើងក៏អាចមានអារម្មណ៍សុវត្ថិភាពក្នុងការទិញទំនិញដែលពួកគាត់ចូលចិត្តពីផ្ទះរបស់ពួកគាត់ ជាពិសេសរួមទាំងមានការដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ។ ខ្ញុំក៏ឆ្លៀតឱកាសនេះទៅសួរសុខទុក្ខមិត្តចាស់របស់ខ្ញុំគឺ Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ ដើម្បីប្រគល់អំណោយដែលខ្ញុំស្រទ្បាញ់ជូនគាត់ផ្ទាល់។ ជាមួយវីងម៉ល អ្វីៗគ្រប់យ៉ាងកាន់តែងាយស្រួល! ៉៉

អបអរសាទរការសម្ពោធជាផ្លូវការរបស់វីងម៉លទៅកាន់ខេត្តសៀមរាប។ វីងម៉ល នាំនូវបទពិសោធន៍នៃការទិញទំនិញប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងមិនគិតថ្លៃសេវាដល់អតិថិជន ដោយមិនចាំបាច់ចេញពីផ្ទះក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ នេះ។

ឆ្លៀតឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានស្ម័គ្រចិត្តធ្វើជាអ្នកដឹកជញ្ជូនរបស់វីងម៉ល ហើយយកចំណីអាហារទៅឲ្យមិត្តចាស់របស់គាត់គឺ អ្នកឧកញ៉ា ហុង ពីវ។ បើចង់ដឹងច្បាស់ពីទិដ្ឋភាពទាំងមូលយ៉ាងណានោះ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមទាំងអស់គ្នា។ ជាមួយវីងម៉ល អ្វីៗគ្រប់យ៉ាងកាន់តែងាយស្រួល ៕

ទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ សង្ហា