រីករាយណាស់! ដំរីកាវ៉ាន់ដ៏ឯកាបំផុតលើលោក ពេលនេះត្រូវបានលែងចូលព្រៃធម្មជាតិតំបន់អភិរក្សហើយ

  • 2021-08-02 09:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតដំរីកាវ៉ាន់ត្រូវបានដោះលែងឲ្យរស់នៅបែបធម្មជាតិ ក្នុងព្រៃអភិរក្សហើយ បន្ទាប់ពីគេឃាំង​វានៅក្នុងទ្រុង អស់រយៈពេលជាច្រើនខែគិតចាប់តាំងពីធ្វើដំណើរពីប្រទេសប៉ាគីស្ថានមកដើម្បីឲ្យសាំជាមួយនឹងអាកាសធាតុនៅកម្ពុជា។

ដំរីកាវ៉ាន់ត្រូវបានដឹកតាមយន្តហោះពីប្រទេសប៉ាគីស្ថានតាមរយៈយន្ដហោះដឹកទំនិញរបស់រុស្ស៊ី ក្រោយកញ្ញា Cher អ្នកចំរៀងជនជាតិអាមេរិកាំងដែលបានធ្វើយុទ្ធនាការដើម្បីសេរីភាពរបស់ដំរីកាវ៉ាន់ មានការទាមទារឲ្យមានការដោះលែងដំរី កាវ៉ាន់ចូលព្រៃធម្មជាតិ។

តុលាការនៃប្រទេសប៉ាគីស្ថាន បានកាត់ក្ដីឲ្យ​ដំរីកាវ៉ាន់ មានសេរីភាពចេញពីសួនសត្វដ៏ឯកា ហើយបានជ្រើសរើសយកប្រទេសកម្ពុជា ជាជម្រកថ្មីរបស់វា។ កាវ៉ាន់ ត្រូវបានផ្លាស់ទៅទីជម្រកថ្មី​នៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពខេត្តឧត្តរមានជ័យ ដោយរស់នៅជាមួយដំរីផ្សេងទៀតយ៉ាងរីករាយ នេះបើយោងតាមរូបថតប៉ុន្មានសន្លឹកដែលគណនី Pedro Vella បានបង្ហោះ៕

អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី