អ៊ិនសុភិន ឆ្លើយតបពីមូលហេតុ លោក​មិន​ព្រម​ទូទាត់​ប្រាក់ឲ្យ​អ្នកដឹកនាំរឿង២នាក់​ប្ដីប្រពន្ធ

  • 2021-08-05 07:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីសារព័ត៌មាន Sabay បានចេញអត្ថបទរឿងរបស់អ្នកដឹកនាំរឿងឲ្យលោក អ៊ិនសុភិន ករណីជំពាក់ប្រាក់ការងារមិនសង ស្រាប់តែភ្លាមៗ លោក អ៊ិនសុភិន មិនបង្អង់យូរ ក៏បានបង្ហោះរូបពីរនាក់ប្តីប្រពន្ធដែលជាអ្នកដឹកនាំរឿង រួមទាំងសរសេរសារយ៉ាងវែងអន្លាយទៀតផង។

លោក អ៊ិនសុភិន ដែលជាចាងហ្វាងផលិតកម្មមហាហង្ស បានសរសេរសាររៀបរាប់យ៉ាងវែងអន្លាយថ្មីមួយទៀតនៅក្នុងហ្វេសប៊ុករបស់លោកផ្ទាល់ ដោយសរសេរសាររៀបរាប់យ៉ាងវែងអន្លាយ ក្នុងន័យបញ្ចើចបញ្ចើរដល់អ្នកដឹកនាំរាំរឿងទាំងពីរនាក់ប្តីប្រពន្ធដើម្បីបង្ហាញមុខឲ្យផលិករផ្សេងទៀតបានដឹងថា កុំចាញ់បោកពួកគេទាំងពីរនាក់ អ្នកទាំងពីរធ្វើការមិនកើត ចង់បានលុយខុសក្បួន ។

លោក អ៊ិនសុភិន បន្តទៀតថា កាលពីមុនអ្នកដឹកនាំរឿងទាំងពីរនាក់នេះ គាត់អាណិតដោយគ្មានការងារធ្វើហើយទូរសព្ទ័មកសុំគាត់ធ្វើការងារ ហើយលោកអិនសុភិនក៏អាណិតទើបផ្តល់ការងារឲ្យ៣រឿងតែម្តង ។ លោក អ៊ិនសុភិន បន្ថែមទៀតថា ចំពោះរឿងទាំង៣ដែលលោកឲ្យអ្នកដឹកនាំរឿងថតនេះ គឺរឿងទី១ មានចំណងជើងថា «ឯការ»។ រឿងទី២វិញគឺរឿង «បេសកម្មស្នេហ៏» និង​រឿងទី៣ គឺរឿងមានចំណងជើង​ថា «វង្វេង»។

ចាងហ្វាងដែល​កំពុង​រង​បណ្ដឹង​ក្នុង​ករណី​ដូច​គ្នា​ពី​លោក សុខ រ៉ាស៊ី បញ្ជាក់​ថា ទាំង​៣​រឿង ដែល​លោក​ប្រគល់​ជូន អ្នកដឹកនាំ​រឿង​ទាំង​ពីរ​អ្នក​ប្ដី​ប្រពន្ធ បំពេញការងារ​ឲ្យ​លោក​មិន​បាន​ល្អ ទឹកដី​នៅ​មាន​កម្រិត ពោល​គឺ​រឿង​ទាំង​៣ មាន​កំហុស​ច្រើន យក​ជា​ការ​មិន​កើត​តែ​ម្ដង។ ដូច្នេះ​ហើយ ទើប​លោក​ទូទាត់​ថ្លៃ​ពលកម្ម​ដំណាក់​កាល​ទី​២ អោយ​ ប៉ុន្តែ​ទូទាត់​រួចរាល់ សម្រាប់​ដំណាក់​កាល​ដំបូង​ចំនួន ៥០%។

លោក អ៊ិន សុភិន បាន​ចេញ​មក​អះអាង​បែប​នេះ ក្រោយ​ពី​ម្សិលមិញ លោក រ៉េមី ហ៊ូ និង​អ្នក​នាង ផូ ភារ័ត្ន បាន​បើក​កកាយ​រឿង ចាងហ្វាង​ផលិតកម្ម​មហាហង្ស នៅ​ជំពាក់​ការ​ទូទាត់​ថ្លៃ​ហត់នឿយរបស់​ពួកគេ​លើ​ការងារ​ដឹកនាំ​ថត​រឿង​ចំនួន​៣ សម្រាប់​ចំនួន​នៅ​សល់ ៥០%។ ការណ៍​នេះ ពួក​គេ​ទាំង​ពីរ គូសបញ្ជាក់​ថា លោក អ៊ិន សុភិន មិន​គោរព​តាម​ខ្លឹមសារ​ដែល​បាន​ព្រម​ព្រៀង​គ្នា​នៅ​ក្នុង​កុងត្។

នៅ​ក្នុង​កុងត្រា បាន​ចែកថា ខាង​ផលិតកម្ម​មហាហង្ស ដែល​ជា "ភាគី ក" ត្រូវ​កក់​ប្រាក់​ ៥០% លើ​ការងារ​ដែល​បាន​ព្រមព្រៀង បន្ទាប់​ចុះកុងត្រា​ជាមួយ​គ្នា​ហើយ។ ៣០% ត្រូវ​កក់​បន្ថែម​ពេល​ការងារ​ដឹកនាំ​រឿង​បាន​សម្រេច​ពាក់​កណ្ដាល និង ២០% នៅ​សល់ ភាគី "ក" ត្រូវ​ទូទាត់​ក្រោយ​ពេល​បញ្ចប់​ការ​ដឹកនាំ​ថត។ ប៉ុន្តែ​ជាក់​ស្ដែង ក្រុមហ៊ុន​មិន​បាន​ទូទាត់​ថ្លៃហត់នឿ​យ​​របស់​ពួក​គេ​ដែល​នៅ​សល់​នោះ​ឡើយ។

បញ្ហា​នេះ អ្នក​ដឹកនាំ​២នាក់​ប្ដី​ប្រពន្ធ អះអាង​ថា លោក អ៊ិន សុភិន បាន​យក​លេសនេះ​លេស​នោះ​រហូត និង​ព្យាយាម​គេចវេស​ពីការទូទាត់​ថ្លៃ​ហត់នឿយ​ឲ្យ​ពួក​គេ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត ២​ឆ្នាំ​ហើយ។ ចំពោះ​បញ្ហា​នេះ ចាងហ្វាង​ផលិតកម្ម​ដដែល បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ជាមួយ Sabay ថា លោក​មិន​ទូទាត់​ដោយ​សារ​តែ ពួក​គេ​ទាំង​ពីរ​ធ្វើ​ការងារ​ឲ្យ​លោក​មិន​ទាន់​ចប់​ចុងចប់ដើម។

ងាក​មក​ការ​អធិប្បាយ​វែងអន្លាយ​វាយ​បក​បន្ថែម​ទៅ​កាន់​អ្នក​ដឹកនាំ​រឿង​ទាំង​ពីរ​នៅ​ថ្ងៃ​នេះ​វិញ គេ​មិន​ទាន់​ឃើញ លោក រ៉េមី ហ៊ូ និង​អ្នក​នាង ផូ ភារ័ត្ន មាន​ប្រតិកម្ម​យ៉ាង​ណា​នោះ​ឡើយ។

នេះ​ជា​ករណី​ទី​២ របស់​លោក អ៊ិន សុភិន ក្នុង​រង្វង់​ប្រមាណ​តែ ១ខែ ដែល​លោក​រង​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធលើ​ករណី​ដូច​គ្នា គឺ​គេចវេស​មិន​ទទួល​ខុស​ត្រូវ​លើ​ការទូទាត់ប្រាក់​ជំពាក់​ក្នុងការងារ​។ ករណី​ទី១ ជាមួយ​លោក សុខ រ៉ាស៊ី នៅ​កំពុងតតាំង​គ្នា​ក្នុង​ផ្លូវ​ច្បាប់​ និង​មិន​ទាន់​ចេញ​លទ្ធផល​នៅ​ឡើយ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី