ហេតុផលទាំង ៤ យ៉ាងគួរទិញផ្ទះពេលនៅ Single ជាកម្មសិទ្ធិផ្ទាល់ខ្លួនជារឿងល្អបំផុត

  • 2021-08-25 07:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះមានយុវជនខ្លះ មានសមត្ថភាពទិញផ្ទះដោយខ្លួនឯងបាន ដោយមិនចាំបាច់ទាល់តែមានគូជួយគ្នាបង់រំលស់នោះទេ ។ ដូច្នេះវាជាទស្សនៈវិស័យ និងគំនិតកាន់តែជឿនលឿនរបស់យុវវ័យ ដែលចង់ជោគជ័យដោយខ្លួនឯង មានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ក្នុងនោះមានគុណសម្បត្តិ ៥យ៉ាងធំៗ ពេលដែលមានផ្ទះជារបស់ខ្លួនឯងមុនពេលរៀបការ។

១.មានសេរីភាពពេញលេញ

ការដែលមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងវ័យនៅលីវ អាចរាប់ថាជាជោគជ័យមួយផ្នែកធំបាត់ទៅហើយ ព្រោះមនុស្សច្រើនណាស់ដែលប្រថ្នាចង់មានផ្ទះខ្លូនឯង តែមិនមានលទ្ធភាព។ ពេលមានផ្ទះផ្ទាល់ខ្លួន ក្នុងវ័យនៅលីវនេះ អាចឱ្យយើងមានសេរីភាពពេញលេញ ជាងនៅផ្ទះជាមួយឪពុកម្តាយ ឫ បងប្អូន។ ឧទាហរណ៍ថា ពេលចង់ទៅណាមកណា រហូតយប់ជ្រៅ គឺមិនខ្លាចរំខានដល់ឪពុកម្តាយ ដូចដែលរស់នៅក្នុងផ្ទះជាមួយពួកគាត់។

២.មានទំនួលខុសត្រូវនិងម្ចាស់ការលើខ្លួនឯង

ពេលណាដែលមានផ្ទះខ្លួនឯង គឺតែងមានអារម្មណ៍មួយមកដាស់ស្មារតីយើងថា ត្រូវតែរុឹងបុឹង និងមានទំនួលខុសត្រូវលើខ្លួនឯង មិនអាចបណ្តែតបណ្តោយដូចកាលរស់នៅជាមួយឪពុកម្តាយ ទៀតនោះទេ។ នេះក៏ជាសញ្ញាមួយបង្ហាញថា យើងឈាន់ដល់វ័យមួយដែលធំល្មម ត្រូវមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនហើយ ព្រោះមិនអាចរស់នៅជាមួយឪពុកម្តាយបានរហូតនោះទេ។

៣.ផ្ទះជាដើមទុនមួយ អាចបង្កើតចំណូល

វ័យនៅលីវ ហើយមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនទៀត ក្តីស្រមៃនេះអ្នកណាក៍ប្រាថ្នាចង់បានដែរ។ នៅពេលដែលអ្នកមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន អ្នកអាចគិតដល់ចំណុចមួយដែលអាចបង្កើតចំណូលឱ្យអ្នកជាប្រចាំខែ។ ផ្ទះអ្នកនៅតែជាផ្ទះអ្នក គ្រាន់តែធ្វើការដាក់ជួលឱ្យគេ នោះអ្នកនឹងអាចបង្កើតចំណូលឱ្យខ្លួនឯងជាប្រចាំខែ នឹងមិនចាំបាច់ហត់ទៅធ្វើការផង។ ចុះបើជួលផ្ទះឱ្យគេបាត់ហើយ តែមានកន្លែងណាដើម្បីស្នាក់នៅទៀត? ចម្លើយងាយៗ គឺអ្នកអាចជួលខុនដូរមួយក្នុងតម្លៃសមល្មមដើម្បីរស់នៅបណ្តោះអាសន្ន។

៤.ចេះគ្រប់គ្រងចំណាយ-ចំណូល

ចូលដល់ដំណាក់កាលដែលអ្នកមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន នោះអ្នកនឹងយល់កាន់តែច្បាស់អំពីការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។ អ្នកនឹងចេះបែកចែកច្បាស់ជាងមុន អំពីចំណូលនិងចំណាយ ព្រោះពេលមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន រាល់ការរា៉ប់រងទឹក ភ្លើង ប្រចាំខែ គឺអ្នកខ្លួនឯងជាអ្នកចំណាយ មិនដូចប្រើស្រាប់ដូចកាលពេលរស់នៅជាមួយឪពុកម្តាយនោះទេ។

យ៉ាងណាមិញទិញផ្ទះតែម្នាក់ឯងក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនពិសេសគឺរឿងហិរញ្ញវត្ថុ ដែលទាមទារឱ្យយើងចេះជ្រើសរើសទិញផ្ទះក្នុងគម្រោងណាមួយ ដែលផ្ដល់នៅលក្ខខណ្ឌងាយស្រួល និងមានតម្លៃសមរម្យ ។ មកដល់ចំណុចនេះ អ្នកមិនគួរមើលរំលងបុរី សុវណ្ណភូមិ ដែលកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជន ទាំងម៉ូតផ្ទះ គុណភាព តម្លៃ ព្រមជាមួយលក្ខខណ្ឌផ្ដល់ជូន គឺជាជម្រើសដ៏ល្អបំផុត ។

​បុរី សុវណ្ណភូមិ សាងសង់លើផ្ទៃដីទំហំ ៣០ហិកតា អភិវឌ្ឍឡើង​តាមបែបផែនរស់នៅ​លោកប៉ែក​អឺរ៉ុប ដែល​មានផ្លូវខ្វាត់ខ្វែង អមដោយដើមឈើបៃតង, ម៉ូដផ្ទះបែបវីឡាទោលទាន់សម័យ ជាច្រើន ( Minimalism) «តូច តែស្រឡះ» មានពន្លឺ និង​ខ្យល់អាកាសល្អបរិសុទ្ធ ,មានសួន​ និង​ទីធ្លាជុំវិញផ្ទះ, ក្នុងចក្ខុវិស័យ ចង់ផ្តល់ជូនពលរដ្ឋខ្មែរ នូវលំនៅឋាន និងសហគមន៍ រស់នៅប្រកបដោយផាកសុខភាព សុវត្ថិភាព និង​សុភមង្គល​។

លក្ខណៈពិសេសៗគួរឱ្យកត់សម្គាល់របស់បុរីសុវណ្ណភូមិ ដែលអ្នកគួរតែទិញរួមមាន៖

  • ជាបុរីដែលសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា (វីឡាទោល)

  • តម្លៃល្អ​សមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស

  • មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត

  • ក្នុង​បុរី មានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េ សម្រាប់​លម្ហែកាយ

  • ជុំវិញបុរី មាន​ផ្លូវរត់ហាត់ប្រាណ ឬធាក់កង់

  • មានរងដាំបន្លែ សម្រាប់គ្រួសារនីមួយៗក្នុងសហគមន៍

  • គុណភាពសំណង់ និងគ្រឿងបរិក្ខាមានស្ដង់ដារ

  • លក្ខខណ្ឌបង់ប្រាក់ និងបង់រំលស់អំណោយផល ។

បច្ចុប្បន្ននេះ បុរីសុវណ្ណភូមិ កំពុងលក់នូវប្រភេទផ្ទះវីឡាជាច្រើនប្រភេទ សុទ្ធតែស្អាតៗ និងមានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជនក្នុងនោះរួមមាន៖ .វីឡាទោល Deluxe A, វីឡាទោលDeluxe B,វីឡាទោលDeluxe BX, វីឡាទោល Deluxe C និងវីឡាទោល Deluxe D, វីឡាទោល "SUITE" ជាដើម ។ ក្នុងនោះវីឡាទោល Deluxe BX ​មានតម្លៃសមរម្យជាងគេ ដែលស័ក្ដិសម្រាប់អ្នកទិញផ្ទះជាលក្ខណៈម្នាក់ ឬ បែបគ្រួសារតូច បច្ចុប្បន្នផ្ទះប្រភេទនេះតម្លៃខ្ទង់ជាង ៤ម៉ឺនដុល្លារប៉ុណ្ណោះ អាចបង់រំលស់សុទ្ធក៏បាន ក្នុងករណីបង់ផ្ដាច់នឹងទទួលបានការចុះតម្លៃជាច្រើននៅត្រឹម 33888$ ប៉ុណ្ណោះ។

កាន់តែងាយស្រួល បុរីសុវណ្ណភូមិ បានសហការជាមួយ ធនាគារ CIMB Plc ជាដៃគូ ដែលផ្តល់ជូនអតិថជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយះពេល ២៥ឆ្នាំថែមទៀតផង។

ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់៖ Google Map https://goo.gl/maps/WBQMrg6vkBZfnBhr5

សម្រាប់ព័ត៌មានលម្អិត៖

• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9

• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66

• ហ្វេសប៊ុកផេក ៖ BoreySovannaphumi