មានត្រឹម 100$ អ្នកអាចក្លាយជា វិនិយោគិន ទិញដូរភាគហ៊ុនក្នុងស្រុកយើងបានហើយ

  • 2021-08-20 09:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការជួញដូរភាគហ៊ុន ជារបរវិនិយោគមួយបែបដែលទំនើប ដែលគ្រាន់មានតែទូរសព្ទមួយគ្រឿង ស្ថិតនៅក្នុង ផ្ទះគឺអាចរកចំណូលបាន។

កាវិនិយោគភាគហ៊ុន គឺក្នុងបំណងបានប្រាក់ចំណេញពេលភាគហ៊ុនឡើងថ្លៃ និងទទួលបានភាគលាភប្រចាំឆ្នាំពីក្រុមហ៊ុនពេលពួកគេចំណេញច្រើន។ មិនតែប៉ុណ្ណោះ អ្នកក៏មានសិទ្ធិបោះឆ្នោត ខណៈក្រុមហ៊ុនទាំងនោះមានការសម្រេចណាមួយផងដែរ ត្បិតអ្នកកំពុងកាន់កាប់ភាគហ៊ុនរបស់ពួកគេ ត្បិតអ្នកដូចជាម្ចាស់ក្រុមហ៊ុន ឬជាផ្នែកមួយរបស់ក្រុមហ៊ុននោះ។

ស្ដាប់ត្រួសៗទៅ អ្នកអាចស្រមៃថា អ៊ីចឹងទាល់តែមានលុយច្រើន ទើបអាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនោះបាន។ មិនដូចច្នោះទេ អ្នកមានត្រឹមលុយ ១០០ ដុល្លារ ឬ ៤០ម៉ឺនរៀល ឬតិចជាងនេះ ក៏អ្នកអាក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនក្នុង ប្រទេសកម្ពុជាយើងបានដែរ។

តួយ៉ាង ខាងក្រោមនេះជាតម្លៃភាគហ៊ុនរបស់ ក្រុមហ៊ុនទាំង៧ ដែលកំពុងបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួន នៅលើទីផ្សារមូលបត្រកម្ពុជា។ ដូចនេះអ្នកចង់ទិញភាគហ៊ុន ៤ ឬ៥ភាគហ៊ុន គឺតម្លៃទៅតាមនោះ ដែលក្រុមហ៊ុនខ្លះ ៥ភាគហ៊ុន គឺតម្លៃត្រឹម ១០០០០ រៀល តែប៉ុណ្ណោះ។

តម្លៃភាគហ៊ុនរបស់ ក្រុមហ៊ុនទាំង៧ គិតត្រឹមថ្ងៃទី២០ ខែសីហា៖

  • កំពង់ផែស្វយ័តភ្នំពេញ តម្លៃ ១៤៩០០ រៀល/ហ៊ុន
  • កំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ១៣៦០០ រៀល/ហ៊ុន
  • ធនាគារអេស៊ីលីដា តម្លៃ ១២២០០ រៀល/ហ៊ុន
  • រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តម្លៃ ៧០០០ រៀល/ហ៊ុន
  • ក្រុមហ៊ុនរោងចក្រកាត់ដេរ តម្លៃ ៤៣០០ រៀល/ហ៊ុន
  • ក្រុមហ៊ុន PESTECH ផ្នែកថាមពលអគ្គីសនី តម្លៃ ៣០០០ រៀល/ហ៊ុន
  • តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តម្លៃ ២០០០ រៀល/ហ៊ុន

ត្បិតថាមិនទាន់មានសន្ទុះជួញដូរធំដូចភាគហ៊ុនអន្តរជាតិ និងឬធៀបនឹងបណ្ដាប្រទេសជិតខាង ប៉ុន្ដែក្នុងមួយថ្ងៃបរិមាណជួញដូរហ៊ុននៅផ្សារហ៊ុនកម្ពុជា មានចំនួនរាប់សែនហ៊ុន បើធៀបនឹងទឹកប្រាក់ប្រមាណជា ១០០០ លានរៀល នេះបើយោងទៅតាមរបាយការណ៍ពី ផ្សារមូលបត្រកម្ពុជា។ ដូចនេះ អ្នកក៏អាចរកចំណូលបានតិចច្រើន ទៅតាមទំហំដើមទុនដែលអ្នកមានផងដែរ៕

អត្ថបទ៖ កុសល

អត្ថបទពេញនិយម