កម្ពុជា​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ប្រជែង​មេដាយ​នៅ​ Asian Games ប្រទេស​ចិន​

  • 2021-08-25 04:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ផ្នែក​កីឡា​របស់​កម្ពុជា​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ថា​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ លើក​ទី១៩​ (Asian Games)​ ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ចិន​ ២០២២ ។​

ម្ចាស់មេដាយមាស Asian ២០១៨

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្ដម​ វ៉ាត់​ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ថា​ប្រទេស​កម្ពុជា​គឺ​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ លើក​ទី១៩ នេះ​បន្ទាប់​ពី​ទទួល​បាន​លិខិត​អញ្ជើញ​ផ្លូវការ​ថ្មីៗ​នេះ។​

ព្រឹត្តិការណ៍​កីឡា​អាស៊ី​ (Asian Games)​ នេះ​គឺ​ធ្វើ​ឡើង​រយៈពេល​៤ឆ្នាំ​ម្ដង។​ ដោយ​ឡែក​សម្រាប់​លើក​ទី១៩​ នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ឯ​ទីក្រុង​ Hangzhou សាធារណរដ្ឋប្រជាមានិត​ចិន។​ ចំពោះ​ការ​ប្រកួត​នៅ​ឆ្នាំ​ ២០២២​ នេះ​ម្ចាស់​ផ្ទះ​ចិន​នឹង​លេង​លើ​ ៤០​ប្រភេទ​កីឡា។​

ម្ចាស់មេដាយមាសទាំង៣របស់​កម្ពុជា

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​អាស៊ី​ (Asian Games)​ ពីរ​លើក​ចុង​ក្រោយ​នេះ​កម្ពុជា​ឈ្នះ​មេដាយ​ ៤គ្រឿង​មាន​ មាស៣​ និង​សំរឹទ្ធ១។​ Asian Games​ ២០១៤​ លើក​ទី១៧​ នៅ​ប្រទេស​កូរ៉េ​ គឺ​កីឡា​ការិនី​ ស៊ន​ សៀវម៉ី​ ឈ្នះ​មេដាយ​មាស​ ១គ្រឿង។ Asian Games ២០១៨​ លើក​ទី១៨​ កីឡា​ការិនី​ ខាន់​ ជេសា​ ឈ្នះ​មេដាយ​មាស​ ១គ្រឿង​ ចំណែក​កីឡាករ​ សាលី អ៊ូម៉ើត​ ឈ្នះ​មេដាយ​មាស ១គ្រឿង​ និង​សំរឹទ្ធ ១គ្រឿង៕​ (អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023)

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម