យុវជនជំនាន់ថ្មី ឃើញដូនតាកុំព្យូទ័រជំនាន់មុន Reaction ដូចឃើញវត្ថុបុរាណកាលពីរាប់ពាន់ឆ្នាំមុន

  • 2021-08-27 05:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រស៊េរីចាស់ៗ និង Window 95 មានអាយុកាលមិនយូរនោះទេ ដោយ Microsoft ប្រកាសចេញ ២៦ឆ្នាំមកហើយ ប៉ុន្ដែ នៅពេលយុវវ័យឃើញប្រព័ន្ធប្រតិបត្តិការនេះ ដំណើរការលើកុំព្យូទ័រដែលប្រើម៉ូនីទ័រ ប្រភេទ CRT គូថប៉ោង ពួកគេបានបញ្ចេញប្រតិកម្មយ៉ាងចម្លែកៗតែម្ដង។

ក្នុងចំណោមយុវជនទាំងអស់ ពួកគេហាក់ចម្លែកខ្លាំងពេលឃើញ ម៉ាស៊ីនកុំព្យូទ័រ Dell ជំនាន់មុន និង OS អាយុ ២៦ឆ្នាំមកនេះ ខ្លះយល់ថាវាដូចវត្ថុបុរាណរាប់សិបឆ្នាំអ៊ីចឹង ខ្លះទៀតថានេះមិនមែនជាការពិតទេដែលមានកុំព្យូទ័ររូបរាងបែបនេះ មិនតែប៉ុណ្ណោះពួកគេក៏ចង់ស្ទះខ្យល់នឹងរយៈពេល Boot ចូល Window ដ៏យូរថែមទៀតផង។

វាពិតជាគួរឱ្យអស់សំណើចខ្លាំងណាស់នៅពេលមនុស្សជំនាន់ថ្មីបានឃើញវត្ថុបុរាណ ដែលដូនតាបច្ចេកវិទ្យាបានបង្កើតមកនេះ។ ដើម្បីដឹងច្បាស់ថាគួរឱ្យអស់សំណើចខ្លាំងប៉ុណ្ណោះ សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព៖ facebook   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី