កីឡាករ វ៉ាន វ៉ុន និងប្រតិភូនឹងចាក់ចេញពីប្រទេសជប៉ុន ថ្ងៃស្អែកនេះហើយ
- 2021-09-06 07:41:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ វ៉ាន វ៉ុន និងប្រតិភូនឹងចាក់ចេញពីប្រទេសជប៉ុន ថ្ងៃស្អែកនេះហើយ
ចន្លោះមិនឃើញ
កីឡាករ វ៉ាន វ៉ុន រួមទាំងប្រតិភូបន្ទាប់ពីចូលរួមក្នុងពិធីបិទប៉ារ៉ាឡាំពិករួចមកនឹងចាក់ចេញពីប្រទេសជប៉ុន នៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ មកកាន់កម្ពុជាវិញ។
នេះបើតាមការបញ្ជាក់ពីលោក យី សុភក្ត្រា រូបលោក និងកីឡាករ វ៉ាន វ៉ុន បន្ទាប់ពីចូលរួមពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក កាលពីយប់ថ្ងៃទី៥ កញ្ញានេះរួចហើយ គឺនឹងវិលត្រលប់មកកាន់កម្ពុជាវិញនៅថ្ងៃទី៧ស្អែកនេះ។
ចំណែកឯកឧត្ដម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក សម្ដែងនូវការគោរពអរគុណដល់រាជរដ្ឋាភិបាល ដែលបានឧបត្ថម្ភទាំងស្រុងដល់កីឡាករ និងប្រតិភូដើម្បីបានចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកខាងលើនេះ។ មួយវិញទៀតឯកឧត្ដមក៏អរគុណដល់បណ្ដាសារព័ត៌មានទាំងអស់ដែលបានចូលរួមជួយផ្សព្វផ្សាយអំពីការប្រកួតរបស់កីឡាករ វ៉ាន វ៉ុន និងអរគុណដល់អ្នកគាំទ្រកម្ពុជាផងដែរ ដែលបានលើកទឹកចិត្តក្រុមកីឡាជនពិកា។
រំលឹកដែរថា កីឡាករជនពិការបស់កម្ពុជា វ៉ាន វ៉ុន បានទៅចូលរួមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក តាំងពីថ្ងៃទី២២ ខែសីហា ២០២១៕ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023